អបអរ​សាទរ! ក្ដារ​ចុច​ភាសា​ខ្មែរ មាន​លើ iPhone ជា​ផ្លូវការលើ iOS 13

  • 2019-06-06 07:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 13 មាន​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​បន្ថែម​នូវ​ក្ដារ​ចុច​ភាសា​ខ្មែរ ដែល​អ្នក​ប្រើ​ប្រាស់​ផលិតផល​ Apple ​​នៅ​កម្ពុជា​ជា​ច្រើន​នាក់ បាន​សំណូមពរ​ជា​យូរ​យារ​មក​ហើយ។

បើ​ផ្អែក​តាម​វិបសាយ​ផ្លូវ​ការ​របស់​ Apple ដែល​និយាយ​លម្អិត​អំពី​ចំណុច​ថ្មីៗ​លើ iOS 13 គេ​ឃើញ​មាន​ការ​បញ្ជាក់​អំពី​ការ​បន្ថែម​ក្ដារ​ចុច​នៃ​ភាសា​​ថ្មីៗ​ចំនួន ៣៨ ដែល​ក្នុង​នោះ​ឃើញ​មាន​សរសេរ​ច្បាស់ៗ​ថា​ "Khmer” ជា​ក្ដារ​ចុច​ភាសា​ខ្មែរ។

គួរ​ដឹង​ថា iOS 13 ប្រភេទ Public Beta នឹង​​ដាក់​ឲ្យ​ប្រើ​នៅ​ខែ​កក្កដា​ខាង​មុខ​ ដែល​អាច​ដំឡើង​បាន​ដូច​ជា​ការ​អាប់​ដេត​ធម្មតា​ ហើយ​ iOS 13 ប្រភេទ​ផ្លូវ​ការ​នឹង​បញ្ចេញ​ឲ្យ​ប្រើ​បន្ទាប់​ពី iPhone ឆ្នាំ ២០១៩ បង្ហាញ​ខ្លួន៕​​

ចុចអាន៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង