អង្គការ​ដ៏​ធំ​មួយ​ ដែល​ធ្វើ​ការពាក់ព័ន្ធយុវវ័យ ត្រៀម​រៀប​ចំ​គម្រប់ខួប១០ឆ្នាំ របស់​ខ្លួន នៅ​កម្ពុជា

  • 2019-06-06 09:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលដ៏ឆាប់ខាងមុខនៅថ្ងៃ​ទី៨ ខែ​មិថុនា ខាងមុខ​នេះ នឹងមានការប្រារព្ធកម្មវិធីអធិកអធមមួយជាការជួបជុំគម្រប់ខួប១០ឆ្នាំរបស់អង្គការAIESEC នៅប្រទេសកម្ពុជា ឬ AIESEC Cambodia 10th Anniversary Gala។ សម្រាប់ទីតាំងពិធី និងត្រូវបានរៀបចំឡើងនៅភោជនីយដ្ធានទន្លេបាសាក់២។

អង្គការយុវជនAIESEC ជាអង្គការមួយដំណើរការដោយយុវជនដ៏ធំបំផុតទូទាំងសកលលោក ដែលសរុបមានប្រហែល១២៦ប្រទេសចូលរួមគ្នា។

អង្គការនេះជាអង្គការក្រៅរដ្ឋាភិបាលមិនមែនរកប្រាក់ចំណេញ ពិសេសនោះគឺផ្តោតសំខាន់លើការអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងយុវតីគ្រប់ប្រទេសទៅលើជំនាញភាពជាអ្នកដឹកនាំ លើសពីនេះទៅទៀតគឺការទទួលយកនូវបទពិសោធន៍ថ្មីៗតាមរយះការផ្លាស់ប្តូរធ្វើជាយុវជនស្មគ្រ័ចិត្តនៅបរទេស។ អង្គការនេះបានបង្កើតដំបូងតាំងពីឆ្នាំ១៩៤៨មកម្ល៉េះហើយមានទីតាំងការិយាល័យកណ្តាលនៅប្រទេសហូឡង់។ ចំណែកប្រទេសកម្ពុជាយើងវិញគឺអង្គការដ៏ធំមួយនេះបានបង្កើតឡើងដំបូងនាឆ្នាំ២០០៩មកទល់សព្វថ្ងៃនេះមានរយេះពេល១០ឆ្នាំហើយ។

សិក្ខាសាលាសម្រាប់យុវជនកម្ពុជាដែលនឹងទៅស្ម័គ្រចិត្តនៅក្រៅប្រទេសតាមរយះកម្មវិធី Global Volunteer របស់ AIESEC
ការចុះធ្វើកិច្ចការសង្គមជាមួយយុវជនស្ម័គ្រចិត្តពីក្រៅប្រទេសតាមរយះកម្មវិធី Global Volunteer របស់ AIESEC
វេទិកាឥទ្ធិពលយុវជន (YouthSpeak Forum) ដែលរៀបចំដោយAIESECជារៀងរាល់ឆ្នាំ

ការជួបជុំគម្រប់ខួប១០ឆ្នាំរបស់អង្គការនេះប្រព្រឹត្តក្នុងបំណង បង្កើនរឹតចំណងមិត្តភាពរបស់យុវជនស្ម័គ្រចិត្តគ្រប់ជំនាន់មកពីប្រមាណ ២០ សាកលវិទ្យាល័យទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីការចាប់ផ្តើមដំបូងឆ្នាំ២០០៩ បន្តរហូតដល់ឆ្នាំ២០១៩នេះ និងជាការអប់អរសាទរនូវការប្រឹងប្រែងចូលរួមកិច្ចការសង្គមក្នុងរយះពេល១០ឆ្នាំមកនេះ។ គួរបញ្ជាក់ផងដែររយះពេល១ទស្សវត្សន៍កន្លងមកនេះគឺមានយុវជនយុវតីសរុបជំនួន​ប្រហែល​១ ៣០០នាក់​បានចូលរួមបញ្ចេញកិច្ចខំប្រឹងប្រែងបង្កើតទំនាក់ទំនងលះបង់ចំណាយពេលវេលាផ្ទាល់ខ្លួនទើបអង្គការនេះឈានមករកភាពជោកជ័យដូចបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនេះAIESECសូមអរគុណដល់ដៃគូរសហការដែលបានគាំទ្រមានដូចជាក្រុមហ៊ុនSMART, Sabay, VR Event Planner, និង E&M Coffee ។-ល-។

គួរកត់សម្គាល់ផងដែរនោះ គឺមានបុគ្គលល្បីៗមួយចំនួននៅប្រទេសកម្ពុជាដែលធ្លាប់ជាសមាជិក AIESEC ដូចជាលោក Eric Kong Vong (សហស្ថាបនិកនៅ VR Event Planner), លោក Tin Kolmen (នាយកគ្រប់គ្រងនៅRedeight Studio) និងកញ្ញាSath Sodany (ប្រធានផ្នែកទំនាក់ទំនងទីផ្សារនៅធនាគារជីបម៉ុង)។

សមាជិកបច្ចុប្បន្ននៅAIESEC

អត្ថបទ៖ ដៃគូសហការ