ទឹកមុខស្អាតៗណាស់ក្រោមតំណក់ទឹកភ្លៀងយប់មិញ អ្នក​ខ្លះជាគូពិតជារ៉ូមែនទិក

  • 2019-06-07 02:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​កម្ពុជា​តស៊ូ​ទៅ​មើល​ផ្ទាល់​ដល់​ពហុកីឡដ្ឋាន​ជាតិ​ដើម្បី​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដែល​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ ជម្រុះ​ World Cup 2022 និង Asian Cup 2023 ទោះ​ជា​ភ្លៀង​ស្រក់​ជោកជាំ​តាំង​ពី​ថ្ងៃ​ក៏​ដោយ។ អ្នក​ស្រលាញ់​បាល់ទាត់​​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ អ្នក​ខ្លះ​ពាក់​អាវ​ភ្លៀង​ អ្នក​ខ្លះ​កាន់​ឆ័ត្រ​ អ្នក​​អត់​មាន​អ្វី​ទាំង​អស់​ដោយ​ទទឹក​ខ្លួន​ជោក​ ប៉ុន្តែ​ពួក​គាត់​មិន​រងា​ ឬ​ធុញ​ទ្រាន់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ស្រែក​ហ៊ោ​កង​រំពង​ពេញ​ស្តាត​ ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​ ពោរពេញ​ដោយ​ក្តី​សង្ឃឹម។

លោក ហុងដា និង​លោក Felix អបអរជ័យជម្នះ

ជា​លទ្ធផល​ កម្ពុជា​បាន​ឈ្នះ​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ២-០ ដែល​រក​បាន​យុវជន​​លេច​ធ្លោ សៀង ចន្ធា និង​រៀម​ច្បង​ក្នុង​ក្រុម​ជម្រើស​ជាតិ គួច សុកុម្ភៈ។ តោះ​មើល​រូប​ភាព​ច្រើន​ខាង​ក្រោម​ទាំង​អស់​គ្នា​ នរណា​ខ្លះ​មាន​មុខ​នៅ​ទី​នេះ? អីយ៉ា! មើល​ទៅ​អ្នក​ខ្លះ​អង្គុយ​មើល​ជា​គូ​ថែម​ទៀត ពិត​ជា​រ៉ូមែនទិក​មែន៕

កីឡាករ​កម្ពុជា​អរគុណ​អ្នក​គាំទ្រ

អត្ថបទ៖ ជាន ចាន់រ៉ា