ក្ដារ​ចុច​ខ្មែរ​លើ iPhone ដំណើរ​ការ​ល្អ ប៉ុន្តែ​បែរ​ជា​បាត់​អក្សរ​មួយ

  • 2019-06-07 02:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្ដារ​ចុច​​ភាសា​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 13 ជំនាន់​ថ្មី ជា​ផ្លូវ​ការ​ ក្រោយ​មាន​ការ​ទន្ទឹង​រង់ចាំ​អស់​ជា​យូរ​ឆ្នាំ​មក​ហើយ។ ការ​សាក​ប្រើ​ក្ដារ​ចុច​នេះ​លើ iOS 13 ប្រភេទ Beta បង្ហាញ​ថា​វា​មាន​ដំណើរ​ការ​រលូន​ល្អ ប៉ុន្តែ​ជា​បាត់​អក្សរ​មួយ។

តាម​ការ​បញ្ជាក់​របស់​​ម្ចាស់​គណនី Facebook ឈ្មោះ​ Sadet Daung បាន​ឲ្យ​ដឹង​ថា​ក្ដារ​ចុច​ភាសា​ខ្មែរ​លើ​iOS 13 ប្រភេទ Beta បាន​បាត់​នូវ​អក្សរ "ជ" ដែល​ស្ថិត​នៅ​ជា​មួយ​អក្សរ "ច"។ ប៉ុន្តែ​កុំ​បារម្ភ​ថ្វី ព្រោះ​ថា​វា​ជា​ប្រភេទ Beta នេះ​គឺ​ជា​ប្រភេទ​​សាក​ល្បង ដែល Apple បញ្ចេញ​ឲ្យ Developer ប្រើ​ប្រាស់​ដើម្បី​ស្វែង​រក​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី មុន​បញ្ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។

គួរ​ដឹង​ថា​ iOS 13 ប្រភេទ Public Beta ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ​សាក​ល្បង​ប្រើ​បាន​នោះ នឹង​ចេញ​នៅ​ខែ​កក្កដា​ខាង​មុខ​។ ចំណែក​ប្រភេទ​ពេញ​លេញ​ (ផ្លូវ​ការ) វិញ នឹង​បញ្ចេញ​ឲ្យ​ប្រើ​ បន្ទាប់​ពី iPhone ជំនាន់​ថ្មី​ប្រកាស​ចេញ៕​​​

ចុចអាន ៖

អត្ថបទ៖ សុខហេង