Van Dijk រំឭក​ហូឡង់​កុំ​បារម្ភ​ពី Ronaldo ពេក ត្រូវ​ព្រួយ​ចំពោះ​ព័រទុយហ្គាល់​ទាំង​មូល

  • 2019-06-07 04:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្នើម Virgil van Dijk បាន​និយាយ​ថា ហូឡង់​កុំ​ព្រួយ​បារម្ភ​ចំពោះ Cristiano Ronaldo លើសលប់​ពេក ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League ទល់​នឹង​ព័រទុយហ្គាល់។

ហូឡង់​បាន​កក់​​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​យក​ឈ្នះ​ ៣-១ ក្នុង​ម៉ោង​បន្ថែម​លើ​ជម្រើស​ជាតិ​អង់គ្លេស​កាល​ពី​យប់​មិញ។ Van Dijk ដែល​គេ​កំពុង​ឲ្យ​តម្លៃ​ជា​ខ្សែ​ការពារ​ល្អ​ជា​គេ​លើ​លោក​ម្នាក់ និង Ronaldo ជា​កីឡាករ​ឆ្នើម​ប្រចាំ​ផែន​ដី​ នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។

ប៉ុន្តែ​មុន​ការ​ប្រកួត​មក​ដល់​​ខ្សែ​ការពារ​របស់ Liverpool បាន​រឭក​ដល់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ថា ក្រុម​ត្រូវ​ទប់​ទល់​នឹង​ព័រទុយហ្គាល់ មិន​មែន​ត្រូវ​ព្រួយ​ជាមួយ Ronaldo តែ​ម្នាក់ទេ។ "ពួក​យើង​នឹង​ឃើញ។ វា​មិនមែន​​តែ Cristiano Ronaldo ដែល​ពួក​យើង​ត្រូវ​ប្រឈម​មុខ​ទេ។ ពួក​យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ព័រទុយហ្គាល់​។ ពួក​យើង​នឹង​ឃើញ​ថា​នឹង​មាន​អ្វី​កើត​ឡើង"។ Van Dijk និយាយ៕​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម