ប៉ូលិស​អូស្ត្រាលី​ចាប់បានគ្រឿងញៀន​ជាង​មួយ​តោន​បង្កប់​ក្នុង​ឧបករណ៍​បំពង​សំឡេង​

  • 2019-06-07 06:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​អូស្រ្តាលី​និយាយ​នៅថ្ងៃនេះ​ថា​ខ្លួន​បាន​រឹបអូស​ថ្នាំញៀន​ប្រ​ភទ​ម៉ាទឹកកក​ទម្ងន់ជាង​មួយ​តោន​​ដែល​បាន​ផ្ញើតាម​កប៉ាល់​មកពី​ប្រទេស​ថៃ​បង្កប់​ក្នុង​ឧបករណ៍​បំពង​សំឡេង។

ការ​រឹបអូសនេះ​កឺជា​ការ​រឹម​អូសបាន​ថ្នាំ​ញៀន​ក្នុងចំនួន​ដ៏ច្រើន​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រ​ទេស​អូស្រ្តាលី។ ថ្នាំញៀន​ដែល​រឹប​អូសបានមានទម្ងន់​១,៦តោន បើ​គិត​ជា​ប្រាក់​គឺ​ស្មើ​នឹង​៨៤០​លាន​ដុល្លារ។

ប៉ូលិស​និយាយថា៖ «​វាជាចំនួន​ដ៏ច្រើន ដែល​យើង​មិន​ធ្លាប់​ជួប​ទេ​កន្លង​មក»។​ ទោះ​យ៉ាងណា​ប៉ូលិស​បញ្ជាក់ថា​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ណាម្នាក់​នៅឡើយរហូត​មក​ដល់ពេល​នេះ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ទូច សុខា