បញ្ជាំង​វគ្គ​ផ្តាច់ព្រ័ត្រ​ UCL របស់ Heinekenនៅភ្នំពេញនិងសៀមរាបទទួលបានជោគជ័យខ្លាំង

  • 2019-06-07 07:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រាត្រី​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ស្រាបៀរ  Heineken ដែល​ជា​ស្រាបៀរ​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភព​លោក​ បាន​រៀប​ចំ​កម្មវិធី​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​យូហ្វា​ឆាម​ពាន​លីគ (UEFA Champions League) នៅ​ទី​តាំង​ល្បី​ៗ​​៣​កន្លែង​​ផ្សេង​គ្នា​​ចំ​កណ្តាល​បេះ​ដូង​នៃ​ទី​ក្រុង​ភ្នំពេញ​ និង​សៀមរាម​ទទួល​ការ​ទាក់​ទាញ​ទស្សនិក​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​តាម​ទី​កន្លែង​នីមួយ​ៗ​។

កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​មាន​មនុស្ស​ចូល​រួម​ច្រើន​ពេញ​កន្លែង​ទាំង​ពីរ​ទីតាំង​នៅ​ទី​ក្រុង​ភ្នំពេញ​គឺ​ All​ Sports​ Bar​ និង​ Cheers​ Phnom​ Penh​  និង​ទីតាំង​ល្បី​ឈ្មោះ​ក្នុង​ក្រុង​សៀមរាម​  Pub Street ​ដែល​មាន​អ្នក​ចូល​រួម​ទស្សនា​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​លើស​ពី​ការ​រំពឹង​ទុក។ ក្នុង​ព្រឹត្តិការណ៍​រាត្រី​ដ៏​រំភើប​រំជើប​រំជួល​នេះ​​​មាន​ការ​ចូល​រួម​សម្តែង​ដផយ​ក្រុម​តមន្ត្រ​ តារា​ចម្រៀង​ ឌីជេ និង​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ The Melody,​ Mustache Band,​ DJ Miley,​ DJ Vini​ និង​ DJ​ Mike។

រឹត​តែ​ពិសេស​ថែម​ទៀត​នោះ មាន​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា​ការ​ចាប់​ឆ្នោត​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រាបៀរ  Heineken​ និង​កម្មវិធី​ប្រូម៉ូសិន​ពិសេស​ពី​ស្រាបៀរ  Heineken​ ពេញ​មួយ​រាត្រី។

ស្រាបៀរ​ Heineken​ បាន​ផ្តល់​បទ​ពិសោធ​ដ៏​អស្ចារ្យ​ដល់​អ្នក​គាំទ្រ​បាល់ទាត់​យូហ្វាឆាម​ពាន​លីគ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ការ​ជួប​ជុំ​លក្ខណៈ​ក្រៅ​ផ្លូវ​ការ​ដើម្បី​បន្ធូរ​អារម្មណ៍​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ផ្តោត​ជា​ចម្បង​លើ​ការ​ទស្សនា​បាល់ទាត់​ជា​មួយ​ស្រាបៀរ​ Heineken​ ក្នុង​ការ​ផ្តល់​បរិយាកាស​ក្នុង​​រាត្រី​មួយ​ដែល​នាំ​មក​នូវ​សេចក្តី​សុខ​ និង​ផាសុកភាព​បែប​លំដាប់​ថ្នាក់​ខ្ពស់​ដល់​មិត្ត​អ្នក​គាំទ្រ។

ព្រឹត្តិការណ៍​នេះ​បាន​កំដ​អារម្មណ៍​មិត្ត​អ្នក​គាំទ្រ​រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្រ​ ខណៈ​ពេល​អ្នក​គាំទ្រ​ស្រាបៀរ​ Heineken​ បាន​ស្រែក​ហ៊ោ​ពេញ​ឆាក​យ៉ាង​រីករាយ​រំភើប​បំផុត​ ជា​មួយ​ការ​លើក​កែង​ស្រា​ស្រាបៀរ​ Heineken​ អបអរ​សារ​ក្រុម​ Liverpool បាន​ឈ្នះ​ពាន​ជើង​ឯក​យូហ្វា​ឆាម​ពាន​លីគ​ ឆ្នាំ​ ២០១៩។

ឆ្នាំ​ក្រោយ​ ស្រាបៀរ​ Heineken​ នឹង​នាំ​មក​នូវ​បទ​ពិសោធ​យូហ្វា​ឆាម​ពាន​លីគ​ កាន់​តែ​អស្ចារ្​យ និង​ពិសេស ​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​បាល់ទាត់​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សព្វ​ថ្ងៃ​នេះ​ ស្រាបៀរ​ Heineken​ មាន​លក់​នៅ​ក្នុង​បណ្តា​ប្រទេស​ជាង​ ១៩២​ ជុំវិញ​ពិភព​លោក។Heineken​ ជា​ស្រាបៀរ​ស្រាល​ស្រទន់​ មាន​គុណភាព​ខ្ពស់​    និង​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​ក៏​ជា​ស្រាបៀរ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភព​លោក​ដោយ​សារ​តែ​គំនិត​ផ្តួចផ្តើម​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន។

  • ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ​ផ្លូវ​ការ៖ https://www.facebook.com/heineken  

សូមពិសាស្រាបៀរ  Heineken ដោយទទួលខុសត្រូវ

អត្ថបទ៖ ជាន ចាន់រ៉ា