គួរឲ្យភ្ញាក់ផ្អើល! ហ្វីលីពីនធ្វើលិខិតឆ្លងដែនឲ្យសត្វឥន្ទ្រី២ក្បាល មុនហោះទៅសិង្ហបុរី

  • 2019-06-07 09:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឥន្ទ្រី​ពីរ​ក្បាល ត្រូវ​បាន​គេ​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​ដែល​មាន​អត្ដសញ្ញាណ​ហ្វីលីពីន មុន​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ខ្ចី។

សត្វ​ឥន្ទ្រី​ទី​មួយ​ឈ្មោះ Geothermica ភេទ​ឈ្មោល​អាយុ ១៥​ឆ្នាំ និង​មួយ​ទៀត​ឈ្មោះ Sambisig អាយុ ១៧​ឆ្នាំ​ភេទ​ញី ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឯក​អគ្គរដ្ឋទូត​របស់​ហ្វីលីពីន​សម្រាប់​ជីវចម្រុះ។ ដំបូង​ឡើយ​សត្វ​ទាំង​ពីរ​នេះ រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​សត្វ​ឥន្ទ្រី​ហ្វីលីពីន​ក្នុង​ទីក្រុង Davao ហើយ​រដ្ឋាភិបាល​សម្រេច​ចិត្ត​យក​ពួកវា​ទៅ​បង្កាត់​ពូជ​នៅ​សួនសត្វ​បក្សី Jurong។ ប្រភេទ​សត្វ​ឥន្ទ្រី​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​ជិត​ផុត​ពូជ​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​អភិរក្ស​ខ្ពស់។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​របស់​សត្វ​ឥន្ទ្រី​ទាំង​ពីរ​នេះ ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​ខ្ចី​សត្វ​ឥន្ទ្រី​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​បន្ដ​ពូជ ហើយ​ពួកវា​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ៕

ប្រភព៖ Marketing Interactive   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម