មក​ស្គាល់​ប្រទេស​ដែល​ជា​ជើងឯក World Cup នារី​ ទាំង​អស់​

  • 2019-06-07 12:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​ FIFA World Cup នារី បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩១ ដែល​មាន​អាយុ​ប្រហាក់ប្រហែល​នឹង​ Premier League ឬ UEFA Champions League ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ជើងឯក​សរុប​ទាំង​អស់​ចំនួន ៤​ប្រទេស​។

ខាង​ក្រោម​នេះ ជា​ជើង​ឯក​នៃ​ពាន​នេះ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ៖

១. សហរដ្ឋអាមេរិក៖ ឈ្នះ​ពាន​នេះ ៣​ដង​គឺ នៅ​ឆ្នាំ១៩៩១, ១៩៩៩ និង​ឆ្នាំ២០១៥។

២. អាល្លឺម៉ង់៖ ឈ្នះ​ពាន​នេះ ២​ដង​គឺ នៅ​ឆ្នាំ២០០៣ និង​ឆ្នាំ២០០៧។

៣. ជប៉ុន៖ ឈ្នះ​ពាន​នេះ ១​ដង​គឺ នៅ​ឆ្នាំ២០១១។

៤. ន័រវែស៖ ឈ្នះ​ពាន​នេះ ១​ដង​គឺ នៅ​ឆ្នាំ១៩៩៥។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ២០១៩នេះ World Cup នារី​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​លើកទី ៨ ក្នុង​ទឹកដី​ប្រទេស​បារាំង​៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី