ផ្លូវការ៖ Hazard បានចុះកុងត្រា៥ឆ្នាំជាមួយ Real Madrid ក្នុងតម្លៃស្មើ Bale កាលពី៦ឆ្នាំមុន
- 2019-06-08 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ Hazard បានចុះកុងត្រា៥ឆ្នាំជាមួយ Real Madrid ក្នុងតម្លៃស្មើ Bale កាលពី៦ឆ្នាំមុន
ចន្លោះមិនឃើញ
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា Real Madrid បានបញ្ចប់ការខិតខំប្រឹងប្រែងអស់រយៈពេលជាយូររបស់ពួកគេដើម្បីតាមប្រមាញ់ Eden Hazard ពី Chelsea នៅថ្ងៃសៅរ៍នេះហើយ ជាមួយតម្លៃ១០០ លានអឺរ៉ូ (១១៣ លានដុល្លារ)។
Real មិនបានបង្ហាញពីតម្លៃជាក់ស្ដែងនោះទេប៉ុន្តែបណ្ដាញសារព័ត៌មានអេស្ប៉ាញបាននិយាយថាវាគឺជាតម្លៃដូចគ្នាដែល Madrid បានទិញ Gareth Bale ពី Tottenham Hotspur កាលពីឆ្នាំ ២០១៣។
ក្លឹបយក្សអេស្ប៉ាញបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “Real Madrid និង Chelsea បានយល់ព្រមផ្ទេរកីឡាករ Eden Hazard "។
កីឡាករវ័យ២៨ឆ្នាំ បានក្លាយទៅជាកីឡាករដែល Chelsea អាចលក់បានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់តោខៀវបន្ទាប់ពីកីឡាករបែលហ្ស៊ិកលេងនៅទឹកដី Stamford Bridge អស់រយៈពេល៧ឆ្នាំ៕