Real ទិញ​បាន​ Hazard ឯ​ Man Utd ទិញ​ខ្សែ​បម្រើ​មិន​សូវ​នរណា​ស្គាល់​​មក​ពី​​ Swansea

  • 2019-06-08 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ប្រកាស​ពី​ជោគជ័យ​ទិញ​យក​ខ្សែ​បម្រើ​ Eden Hazard ពី​ Chelsea ក្នុង​តម្លៃ​ប្រមាណ​ ១៥០​លាន​ផោន​ដោយ​ផ្ដល់​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​កាល​ពី​យប់​មិញ។​​​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ Manchester United ដែល​កំពុង​ធ្លាក់​ក្នុង​សម័យ​អន្តរកាល​ដ៏​ខ្មៅ​ងងឹត​បាន​ចុះ​ហត្ថលេខា​បាន​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​មួយ​រូប​​មិន​សូវ​មាន​នរណា​ស្គាល់​ឈ្មោះ​ Daniel James។​ តារា​បាល់ទាត់​​សញ្ជាតិ​វែល​រូប​នេះ​ផ្ទេរ​មក​ពី​ Swansea ហើយ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល Ole Gunnar Solskjaer ចុះ​ហត្ថលេខា​យក​។​​

James បាន​ធ្វើ​តេស្ត​សុខភាព​ជាប់​ជា​ស្ថាពរ​ ហើយ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ផ្លូវ​ការ​ ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​សប្ដាហ៍​ក្រោយ​នេះ​។ ថ្នាល​យុវជន​របស់​ Swansea រូប​នេះ​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​៣៨​ប្រកួត​កាល​ពី​រដូវ​កាល​មុន​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី