លើ iOS 13 ​មាន​មុខងារ​មួយ​ ដែល​អ្នក​ប្រើ​ចង់​បាន​បំផុត​

  • 2019-06-08 02:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុខងារ Battery Health ដែល​ជា​កម្មវិធី​បង្ហាញ​នូវ​ក្រាប​នៃ​កម្រិត​ភាគ​រយ​ថ្ម យ៉ាង​ច្បាស់​តែ​ម្ដង។ វា​អាច​ជួយ​ឲ្យ​អ្នក​​ដឹង​ថា កម្មវិធី​ណាមួយ​លើ iDevice របស់​អ្នក​ស៊ី​ថ្ម​ជាង​គេ និង​តាម​ដាន​រាល់​កម្រិត​ភាគរយ​នៅ​លើ​កម្មវិធី​នោះ។ មុខងារនេះឃើញមានតាំងពីជំនាន់ iOS 12 ជំនាន់​សាកល្បង Beta ប៉ុន្តែ​រិយមិត្ត​ខ្លះ​ក៏​បាន​តំឡើង​រួច​ហើយ​ដែរ តែ​អ្នក​ខ្លះ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ។

យ៉ាងណាមិញគេបានប្រទៈឃើញវាម្តងទៀតនៅលើ iOS 13 ពេញលក្ខណៈហើយថែមទាំងធ្វើការបានល្អ និងសុក្រឹតទៀតផង។ ពេល​ដំណើរ​ការ​មុខងារ​នេះ​ iPhone ​នឹង​មិន​សាក​ថ្ម​​ឲ្យ​លើស​ពី ៨០% នោះ​ឡើយ​។ មុខងារ​នេះ​ស្រដៀង​នឹង​មុខងារ​លើ​រថយន្ត​ Tesla ដែល​​កំណត់​​រថយន្ត​កុំ​ឲ្យ​សាក​អាគុយ​ដល់​ ១០០% បាន។

​គួរ​ដឹង​ថា​ពេល​​​ថ្ម​ទូរសព្ទ​សាក​ត្រឹម​ ៨០% និង​​ប្រើ​ដោយ​សល់​ថ្ម ២០% គឺ​​ល្អ​សម្រាប់​សុខភាព​ថ្ម ជា​ជាង​ការ​សាក​ថ្ម​ពេញ​ដល់ ១០០% និង​ប្រើ​ឲ្យ​​អស់​ដល់ ០% តែ​ម្ដង។ ក្នុង​រយៈពេល​ខ្លី​គេ​មិន​សង្កេត​ឃើញ​អ្វី​ខុស​ប្លែក​នោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​ ២-៣ ឆ្នាំ នឹង​ឃើញ​ថា​ខុស​គ្នា​កម្រិត​ណា។

គួរ​ដឹង​ថា​ iOS 13 នឹង​បញ្ចេញ​ប្រភេទ Public Beta ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ​សាក​ល្បង​ប្រើ​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ ហើយ​ប្រភេទ​ផ្លូវ​ការ​នឹង​បញ្ចេញ​​នា​ខែ​កញ្ញា ក្រោយ iPhone ស៊េរី​ថ្មី​ប្រកាស​ចេញ៕

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ចំពោះ​អ្នក​ដែល​​បានឡើង​ទៅ iOS 13 គួរដឹងលក្ខណៈពិសេសនៅ​ខាងក្រោម៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រក្សា