ក្រុមហ៊ុនបច្ចេកវិទ្យាមួយ នឹងមិនឲ្យស្មាតហ្វូន Huawei ក្លាយជាដុំថ្មឡើយ

  • 2019-06-08 03:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ដំណឹង​លេច​ធ្លាយ​យ៉ាងច្រើន​ពាក់ព័ន្ធ​ដែល​ថា​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​ប្រើ​ ​Facebook​ ​ឫ​ ​Google​ ​លែង​បាន​ ​ស្រាប់តែ​ពេលនេះ​ ​ក្រុមហ៊ុន​ ​Yako​ ​Technology​ ​Cambodia​.​,​Ltd​ ​ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​កាលពី​ម្សិលមិញ​នៅ​ ​Hard​ ​Rock​ ​Café​ ​ដើម្បី​ឆ្លើយតប​ទៅ​និង​ព័ត៌មាន​ផ្សេង​ៗ​ពី​ផលិតផល​ ​Huawei​។​

Huawei P30 Pro

​លោក​ ​Jonny​ ​នាយក​ផ្នែក​ហរិ​ញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​ ​Yako​ ​Technology​ ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ថា​ **​“​​ប្រសិនបើ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​ ​Huawei​ ​ណាមួយ​ ​ដែល​បាន​ចែកចាយ​ដោយក្រុម​ហ៊ុន​យ៉ា​កូ​ ​ទាំង​ម៉ូដែល​ចាស់​និង​ម៉ូដែល​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ ​មាន​បញ្ហា​ក្នុង​ការប្រើ​ប្រាស់​ ​Facebook​,​ ​YouTube​,​ ​Google​ ​Gmail​,​ ​Google​ ​Map​។**

ក្រុមហ៊ុន​យ៉ា​កូ​ ​នឹង​ធ្វើការ​ទទួលខុសត្រូវ​​ចំពោះ​អតិថិជន​។​ ​ប្រសិនបើ​ ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​ ​ឫ​ការ​ជួសជុល​ដោយ​ ​ក្រុមហ៊ុន​យ៉ា​កូ​​រួចហើយ​ ​ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ​ ​នៅតែ​មាន​បញ្ហា​ ​ក្រុមហ៊ុន​យ៉ា​កូ​ ​នឹង​ធានា​ទិញ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ​ ​ក្នុង​តម្លៃ​ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន​ ​ដោយ​អតិថិជន​គ្រាន់តែ​បង្ហាញ​នូវ​វិ​ក័យ​ប័ត្រ​របស់​ខ្លួន​។​”​

​សេចក្តី​ថ្លែងការណ៍​នេះ​ ​ហាក់បីដូចជា​ធ្វើឲ្យ​អតិថិជន​នៅ​ប្រទេស​កម្ពុជា​ ​កាន់តែ​មានទំនុក​ចិត្ត​ ​និង​មិន​មានការ​ព្រួយបារម្ភ​ទៀត​ឡើយ​ ​លើ​ស្មា​ត​ហ្វូ​ន​ឫ​ថេ​កប្លេ​ត​ ​Huawei​។​ ​ក្រុមហ៊ុន​ ​Yako​ ​Technology​ ​បាន​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជាង​ ​12​ ​ឆ្នាំ​មក​ហើយ​។​

​ក្រុមហ៊ុន​តែងតែ​យកចិត្ត​ទុកដាក់​លើ​អតិថិជន​ ​ដើម្បីឲ្យ​ប្រាកដ​ថា​ពួកគេ​ទទួល​បាន​បទពិសោធន៍​ល្អ​បំផុត​ក្នុង​ការប្រើ​ប្រាស់​ផលិតផល​ ​Huawei​ ​ដោយមាន​ការ​ពេញចិត្ត​ ​និង​តែងតែ​ផ្តល់​សេវាកម្ម​នានា​បន្ទាប់ពី​ការ​លក់​ជូន​អតិថិជន​។​

​ប្រសិនបើ​អ្នក​ឫ​មិត្តភក្តិ​របស់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​ ​Huawei​ ​មាន​បញ្ហា​ទាំងនេះ​ ​អ្នក​អាច​​យក​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ​ ​ទៅ​ហាង​ទូរសព្ទ​ដែល​អ្នក​បាន​ទិញ​។​

​ក្រុមការងារ​របស់​ក្រុមហ៊ុន​ ​Yako​ ​នឹង​ត្រួត​​ពិនិត្យ​ ​និង​ផ្តល់​ដំណោះស្រាយ​ដូច​អ្វី​ដែល​បាន​សន្យា​។​ ​ដូច្នេះ​​សូម​អតិថិជន​ទាំងអស់​ ​កុំ​បារម្ភ​ឲ្យសោះ​ថា​ ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​របស់​អ្នក​ ​នឹង​ក្លាយជា​ដុំ​ថ្ម​ ​ដូច​ពាក្យ​ពាក្យ​ចចាមអារ៉ាម​៕

​ ​ ​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម