ធ្លាប់ស្ទះផ្លូវចេញមិនរួច មេ Tesla នឹកឃើញបង្កើតប្រព័ន្ធ​រូង​ក្រោម​ដីយ៉ាងអស្ចារ្យមួយ

  • 2019-06-08 07:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហោះ​ដោយ​​​សារព័ត៌មាន​ល្បី CNN បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា អនាគតប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ ដែល​អាច​​​​បណ្ដាក់​គ្នា​ដោយ​ភ្ជាប់​ជាមួយ​​ជន្ដើរយន្ត​ទំហំប៉ុនរថយន្ត Tesla នោះសម្រាប់យោងរថយន្តឲ្យធ្វើការម្តងម្នាក់។

មិន​តែ​ប៉ុណ្ណោះ ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​នេះ​​អាច​បើក​បាន​ឯកទិស(មួយ​ទិស​ដៅ) ក្នុង​​ល្បឿន​ថេររហូតដល់ ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

នាយកប្រតិបត្តិ Tesla លោក Elon Musk បាន​លើក​ឡើង​ថា នេះ​ជា​គម្រោង​ដែល​លោក​សង្ឍឹម​ថា​នឹង​អាច​​សម្រេច​បាន​នាពេលអនាគតដ៏ខ្លីខាងមុខ ជាមួយ​​ក្រុមហ៊ុន The Borinh Company ក្នុង​​សន្និសិទ្ធ TED Talks conference កាលពីចុងឆ្នាំ ២០១៨ ក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍លើដងផ្លូវ។

គំនិតចង់បង្កើតប្រព័ន្ធ​ផ្លូវ​រូង​ក្រោម​ដីដ៏អស្ចារ្យ ត្រូវបានគេដឹងថា ក៏ដោយសារតែនាយក​ប្រតិបត្តិ​​​​ ៩ ស្ថាប័ន​និង​ជា​បុគ្គល​ជោគ​ជ័យ​​មួយ​រូប​លើ​វិស័យ​បច្ចេកវិទ្យា​​រូប​នេះ​ ធ្លាប់​ជាប់​ស្ទះ​ចរាចរ​ជាង ១០ ម៉ោងនៅ​រដ្ឋ Los Angeles ​អំឡុង​ខែ​ធ្នូ ២០១៨។ យ៉ាងណាមិញគេនៅមិនទាន់ឃើញសកម្មភាពបែបណាពីប្រព័ន្ធនេះនៅឡើយទេ៕

សូមទស្សនាវីដេអូ concept idea ខាងក្រោម៖

ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​អាច​បើក​បាន ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

អត្ថបទទាក់ទង៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រក្សា