ឪពុកម្ដាយគួរយល់ដឹង! កុំឱ្យកូនតូចទទួលទានអាហារទាំង ៥មុខនេះ ប្រយ័ត្នគ្រោះថ្នាក់

  • 2019-06-09 02:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងៗភាគច្រើនចាប់ផ្ដើមចូលចិត្តទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករតាំងពីវ័យក្មេងខ្លាំង។ នេះក៏ព្រោះតែពកល្អិតៗដឹងរសជាតិលើអណ្ដាតកាត់បន្ថយឱជារស ឬការដឹងនូវរសជាតិរបស់ពួកគេ ដូច្នេះអាហារធម្មតាហាក់ដូចជាមិនសូវផ្ដល់រសជាតិទាក់ទាញទេ។ ទោះជាយ៉ាងណា មានអាហារច្រើនណាស់ដែលក្មេងៗមិនគួរទទួលទានក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព និងជីវិតរបស់ពួកគេគួរឱ្យព្រួយបារម្ភ។

ខាងក្រោមនេះ គឺជាអាហារដែលអ្នកជាឪពុកម្ដាយគួរ ឬមិនគួរឱ្យកូនញុាំ ៖

១. ទឹកផ្លែឈើ

ទឹកផ្លែឈើ ជាភេសជ្ជៈដ៏ពេញនិយមក្នុងចំណោមកុមារសឹងតែគ្រប់វ័យ ដោយសាររសជាតិផ្អែម និងពណ៌ស្រស់ទាក់ទាញរបស់វា។ ទោះជាយ៉ាងណា ទឹកផ្លែឈើមួយកែវមានផ្ទុកស្ករពី ៥ ទៅ ៦ ស្លាបព្រាកាហ្វេឯណោះ។ នៅពេលទទួលទានជាតិស្ករក្នុងទឹកផ្លែឈើរលាយភ្លាមៗជ្រាបចូលក្នុងលំហូរឈាមដែលនឹងផ្ដល់ផលមិនល្អចំពោះការរំលាយអាហារនៃកាបូអ៊ីដ្រាត។ ដូច្នេះដើម្បីជាការប្រសើរចូរឱ្យកូនទទួលទានផ្លែឈើស្រស់ជំនួសទឹកផ្លែឈើ។

២. យ៉ាអួរ

ដើម្បីជ្រើសរើសបាននូវយ៉ាអួរល្អចំពោះសុខភាព អ្នកត្រូវអានគ្រឿងផ្សំលើផលិតផលឱ្យបានច្បាស់។ ទី១ កុំទិញផលិតផលយ៉ាអួរដែលមិនល្អចំពោះសុខភាពមិនត្រូវបានគេស្ដុកទុកក្នុងទូរទឹកកក ប៉ុន្តែដាក់លើធ្នើរចំហរធម្មតា។ ទី២ ទិញយ៉ាអួរធម្មជាតិជំនួសយ៉ាអួរដែលមានជាតិផ្អែម។ យ៉ាអួរលាយផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិស្ករ, ខ្លាញ់ ក៏ដូចជាកាឡូរីដែលអាចបណ្ដាលឱ្យក្មេងធាត់លើសទម្ងន់ ហើយប្រឈមមុខនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម។

៣. ទឹកឃ្មុំ

ក្មេងក្រោមវ័យ ២ ឆ្នាំ មិនគួរទទួលទានទឹកឃ្មុំឡើយ។ មិនត្រឹមតែអាចនឹងជួបប្រទះបញ្ហាប្រតិកម្មប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះទឹកឃ្មុំមានផ្ទុកបាក់តេរីដែលអាចបណ្ដាលឱ្យក្មេងឆ្លងជំងឺធ្ងន់ធ្ងរមួយហៅថា botulism។

៤. ទំពាំងបាយជូរ

ផ្លែឈើនេះមានផ្ទុកវីតាមីន និងជាតិរ៉ែចាំបាច់ជាច្រើនដែលកុមារត្រូវការ។ ប៉ុន្តែមូលហេតុចម្បងមួយដែលអ្នកមិនគួរឱ្យកូនតូចទទួលទានទំពាំងបាយជូរនោះ គឺវាមានទំហំធំ ហើយងាយនឹងរអិលដែលអាចធ្វើឱ្យក្មេងស្លាក់។ ប្រព័ន្ធរំលាយអាហាររបស់ក្មេងតូចក៏ពិបាកនឹងរំលាយទំពាំងបាយជូរផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរឱ្យកូនតូចវ័យក្រោម ២ឆ្នាំរបស់អ្នកទទួលទានផ្លែចេកជំនួសវិញ។

៥. វីតាមីនចម្រុះ

បញ្ហាច្រើនកើតឡើងនៅពេលឪពុកម្ដាយមួយចំនួនឱ្យកូនតូចរបស់ពួកគេទទួលទានថ្នាំគ្រាប់វីតាមីនផ្សេងៗដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។ ជាក់ស្ដែងក្មេងៗគួរទទួលបានវីតាមីនចាំបាច់សម្រាប់ការលូតលាស់ពីអាហារ និងផ្លែឈើ មិនចាំបាច់អ្វីត្រូវលេបថ្នាំគ្រាប់វីតាមីនឡើយ៕

ប្រភព ៖ health.com.kh