Bale បាន​សុំ​​​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ Real Madrid ថា​គេ​ចង់​នៅ​បន្ត​

  • 2019-06-09 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សុំ​​​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប Real Madrid ថា​គេ​ចង់​នៅ​បន្ត ថ្វី​បើ​មាន​ការ​ទទូច​ថា​កីឡាករ​សញ្ជាតិ​វែល​នឹង​ត្រូវ​លក់​ចេញ​នៅ​រដូវ​ក្តៅ​នេះ​ក៏​ដោយ។

Los Blancos បាន​នាំ​យក Luka Jovićនិង Eden Hazard រួច​ទៅ​ហើយ​នៅ​ចុង​រដូវ​កាល​នេះ ដែល​ធ្វើ​ឱ្យ​អនាគត​របស់ Bale ក្រៀមក្រំ​កាន់តែ​ខ្លាំង។

Zinedine Zidane ក៏​ធ្លាប់​បាន​អះអាង​កាល​ពី​ខែ​មុន​ថា​​គ្មាន​កន្លែង​ណា​ទំនេរ​សម្រាប់ Bale ឡើយ​នៅ Santiago Bernabéu សូម្បី​តែ​ការ​ប្រកួត​បិទ​រដូវ​កាល​ដែល​គេ​គិត​ថា​ជា​ការ​ប្រកួត​ចុងក្រោយ​ដែល Bale សុំ​ Zidane លា​អ្នក​គាំទ្រ ក៏​ Zidane មិន​ដាក់​ឲ្យ Bale ចូល​លេង​ដែរ ហើយ​ការ​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​អាណិត Bale កាន់​តែ​ខ្លាំង។

សារព័ត៌មាន​អេស្ប៉ាញ Football ESPAN បាន​រាយការណ៍​ថា អតីត​កីឡាករ Spurs បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​របស់​​ក្លឹប ជូន​ដំណឹង​ដល់​ពួកគេ​អំពី​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែល​ចង់​បន្ត​នៅ Real Madrid ហើយ​ថា​បើទោះ​ជា​ក្លឹប​​ទទួល​សំណើ​លក់​គាត់​​ក៏​ដោយ កីឡាករ​វ័យ​២៩​ឆ្នាំ ក៏​មិន​ព្រម​ចេញ​ដែរ។

បើ​ដូច្នោះ​មែន Bale ទំនង​ជា​នឹង​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល ទោះ​ជា​​គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក៏​ដោយ។

Bale បាន​ផ្ទេរ​ពី Spurs ទៅ​កាន់​ Real Madrid នៅ​ក្នុង​ឆ្នាំ ២០១៣ ជាមួយ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​បំបែក​កំណត់ត្រា​ពិភពលោក ៨៥ លាន​ផោន (១០៨ លាន​ដុល្លារ) និង បាន​លើក​ពាន Champions League ៤​ដង​អំឡុង​ពេល​នៅ Real Madrid៕

អាន៖ ប្រាក់​ខែ Bale ម្នាក់​ឯង​ជិត​ស្មើ​ប្រាក់​ខែ​មិត្ត​រួម​ក្រុម​កន្លះ​តារាង​បូក​បញ្ចូល​គ្នា

អាន៖ តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​កីឡាករ​ទាំង​១០ ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់

ប្រភព៖ football-espana   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម