ឈ្នះ​ប៉ាគីស្ថាន ​កម្ពុជា​ឡើង FIFA Ranking ​៣​លេខ​ឯ​ណោះ​

  • 2019-06-10 01:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ទទួល​បាន​ពិន្ទុ​ដើម្បី​ឡើង​ FIFA Ranking ​ច្រើន​មែនទែន ក្រោយ​ពីពួកគេ​យក​ឈ្នះ​លើ​ក្រុម​ប៉ាគីស្ថាន​ជើង​ទី​១ ​ក្នុង​លទ្ធផល ២-០ ​វគ្គ​ជម្រុះ World Cup 2022 ។

បើ​តាម​ប្រភព​ពី FootyRanking ​បញ្ជាក់​ថា​កម្ពុជា ​ទទួល​បាន​១០,៦​ពិន្ទុ​បន្ថែម​សម្រាប់​ការ​យក​ឈ្នះ​លើ​ប៉ាគីស្ថាន​បាន ២-០ ​នេះ។ ​ទទួល​បាន​ពិន្ទុ​បន្ថែម​ច្រើន​យ៉ាង​នេះ​ហើយ ​ទើប​បាន​ជា​គេ​អាច​ព្យាករណ៍​ថា​កម្ពុជា​នឹង​ឡើង Ranking ​ដល់​១៧០​ហើយ ​ពោល​គឺ​ឡើង​ដល់​៣​លេខ​ឯ​ណោះ។

ដោយ​ឡែក​នៅ​​តំបន់​អាស៊ាន ប្រទេស​ជិត​ខាង​កម្ពុជា គឺ​ឡាវ ​ដែល​ចាញ់​ក្រុម​បង់ក្លាដែស ​១-០ ​នោះ ​ធ្លាក់ Ranking ​ខ្លាំង​មែនទែន។ ដោយ​តាម​ការ​ទាយ​ទុក​មុន ​ឡាវ ​នឹង​ធ្លាក់​ដល់​១៨៨​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ