ប្រទេសមួយនៅអាស៊ី មានខ្យល់កខ្វក់ខ្លាំងពេក សូម្បីតែសត្វឆ្កែក៏ត្រូវពាក់ម៉ាស់ការពារ (មានវីដេអូ)

  • 2019-06-10 02:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​បំពុល​បរិស្ថាន ប្រទេស​កូរ៉េខាង​ត្បូង​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ខ្យល់​កខ្វក់​ជាង​គេ​បំផុត​មួយ។

យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​មាន​គុណភាព​ខ្យល់​អាក្រក់​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត ហើយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​ពេល​បច្ចុប្បន្ន។ ខណៈ​ពេល​ដែល​ប្រជាជន​កូរ៉េ បាន​ការ​ពារ​ខ្លួន​ដោយ​ការ​ពាក់ម៉ាស​ក៏​ដោយ ឥឡូវ​នេះ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុខភាព​សត្វ​ចិញ្ចឹម​របស់​ពួកគេ។ យោង​តាម​វេជ្ជបណ្ឌិត​មួយ​រូប​ឲ្យ​ដឹង​ថា សត្វ​ចិញ្ចឹម​ដូចជា​ឆ្កែ ឆ្មា​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​បំពុល​ច្រើន​ជា​មនុស្ស​ ដោយ​សារ​ពួកវា​ស្រូប​យក​ខ្យល់​កខ្វក់​ដែល​មាន​កម្ទេច​ធូលី​ជា​ច្រើន និង​ដោយ​សារ​កម្ពស់​របស់​ពួកវា​មិន​សូវ​ខ្ពស់​ពី​ដី​ប៉ុន្មាន​។

ប្រភព​ដដែល​បន្ដ​ថា ការ​ដែល​ឲ្យ​សត្វ​ចិញ្ចឹម​ពាក់​ម៉ាស គឺ​ប្រសើរ​ជាង​គ្មាន​អ្វី​ការពារ​ទាំង​អស់​នៅ​ពេល​ដែល​ម្ចាស់​នាំ​ពួកវា​ចេញ​ទៅ​ខាង​ក្រៅ​ម្ដងៗ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​ពាក់​ម៉ាស​ឲ្យ​សត្វ​ចិញ្ចឹម​មាន​កម្រិត​ណា​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​គេបញ្ជាក់​នៅ​ឡើយ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន