នេះហើយកីឡាករវ័យក្មេងនិងឆ្នើមបំផុតក្នុងព្រឹត្តិការណ៍ពាន Nations League
- 2019-06-10 02:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយកីឡាករវ័យក្មេងនិងឆ្នើមបំផុតក្នុងព្រឹត្តិការណ៍ពាន Nations League
ចន្លោះមិនឃើញ
តារារបស់ Manchester City កីឡាករ Bernardo Silva បានគ្រងពាន កីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ Nations League បន្ទាប់ពីជួយព័រទុយហ្គាល់ឈ្នះពានកាលពីយប់មិញ។
ខ្សែបម្រើកំពុងតែឡើងជើងខ្លាំងរូបនេះបាននាំក្រុមម្ចាស់ជើងឯក Euro 2016 ឈ្នះពានក្នុងផ្ទះខ្លួនឯងប្រទេសព័រទុយហ្គាល់ ដោយគេបានជួយបញ្ជូនឲ្យកីឡាករ Goncalo Guedes ទាត់ចូល ដែលជាគ្រាប់តែមួយគត់ក្នុងការប្រកួត។ Silva កំពុងតែលេចធ្លោខ្លាំងនៅក្រុម Man City បញ្ចប់រដូវកាលគេបានជាប់ឈ្មោះកីឡាករល្អ១១នាក់ប្រចាំឆ្នាំរបស់ PFA។
ចំណែកកីឡាករនាំលេងរបស់ Ajax គឺ Frenkie de Jong បានឈ្នះពានកីឡាករវ័យក្មេងឆ្នើមជាងគេក្នុងព្រឹត្តិការណ៍នេះ ដោយគេបានជួយហូឡង់បានលេខ២។ De Jong ជាកីឡាករកំពុងរះ ហើយកាលពីដើមឆ្នាំ២០១៩ Barcelona បានប្រកាសថាកីឡាករវ័យ២២ឆ្នាំនឹងចូលរួមជាមួយពួកគេនៅរដូវកាលថ្មី៕