ផ្លូវ​ការ​ហើយ​ Rodtang ឡើង​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់ពិភពលោកខែសីហា

  • 2019-06-10 08:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មុខ​រឹង​ Rodtang Jitmuangnon ត្រូវ​ឡើង​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​ម្ចាស់​ការពារ​អង់គ្លេស​​ Jonathan Haggerty នា​ថ្ងៃ​ទី​២​ ខែ​សីហា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

Rodtang (ឆ្វេង) វ៉ៃ​លើ សុខ សុធី (ស្តាំ)

បន្ទាប់​ពី​ជោគជ័យ​៤​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​​លំដាប់​អាស៊ី​ ONE ជើង​ខ្លាំង​ថៃ​ Rodtang ដែល​រហស្សនាម​«មនុស្ស​ដែក»​​​​បោះ​ជំហាន​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ហើយ​ដែល​នេះ​ជា​ក្តី​ស្រមៃ​របស់​គេ។ ប្រកួត​ចុង​ក្រោយ​បំផុត​​រូប​គេ​បាន​ផ្តួល​កីឡាករ​កម្ពុជា​ សុខ ធី ក្នុង​ទឹក​ទី​២​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​កំណើត​របស់​ខ្លួន។

ចំពោះ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Jonathan Haggerty ទើប​តែ​ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី​កីឡាករ​ថៃ Sam-A Gaiyanghadao នៅ​ថ្ងៃ​ដែល​ Rodtang បាន​យក​ឈ្នះ​កីឡាករ​ សុខ ធី​ដែរ។ ដូច្នេះ​ការ​ប្រកួត​អាច​ជា​គូ​ឯក​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។​​

កីឡាករ Jonathan Haggerty

រាត្រី​ថ្ងៃ​សុក្រ​ ទី​២​ ខែ​សីហា កម្មវិធី ONE: DAWN OF HEROES ក៏​មាន​គូ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​

  • Jonathan Haggerty (C) vs Rodtang Jitmuangnon ( 61.2kg)

  • Eduard Folayang vs Eddie Alvarez (77.1kg)

  • Demetrious Johnson vs Tatsumitsu Wada (61.2kg)

  • Danny Kingad vs Kairat Akhmetov (61.2kg)

  • Honorio Banario vs Timofey Nastyukhin (77.1kg)

  • Reece McLaren vs Yuya Wakamatsu (61.2kg)

  • Leandro Issa vs Daichi Takenaka (65.8kg)

  • Ayaka Miura vs Samara Santos (56.7kg)

  • Neunglanlek Jitmuangnon vs Chris Shaw (65.8kg)

អត្ថបទ៖ ជាន ចាន់រ៉ា