កីឡាករ​ Liverpool នឹង​បាន​​ iPhone XS មាស 24K ​ក្រោយ​លើក​ពាន​ UCL

  • 2019-06-10 09:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ក្រោយ​ទទួល​ជោគជ័យ​ធំ​សំបើម​លើក​ពាន​ UEFA Champions League ត្រូវ​ម្ចាស់​ក្លឹប​សម្រេច​ផ្ដល់​រង្វាន់​ជា​ទី​គាប់ចិត្ត​មួយ​ដល់​កីឡាករ​, ក្រុម​គ្រូ​បង្វឹក​ និង​អ្នក​ចាត់​ការ​ទូទៅ។​

រង្វាន់​​ដែល​ពួកគេ​ទទួល​បាន​ក្រោយ​យក​ឈ្នះ​ Tottenham នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​គឺ​ iPhone XS ធ្វើ​ពី​មាស​ 24K ម្នាក់​១​គ្រឿង​ ដែល​មាន​លេខ​របស់​កីឡាករ​ទាំង​នោះ​នៅ​ខាង​ខ្នង។​ Liverpool បាន​ឈ្នះ​ការ​ប្រកួត​បាន​មក​ពី​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ Mohamed Salah នៅ​ដើម​តង់​ទី​១​ និង​ Divork Origi នៅ​ចុង​វគ្គ​ទី​ពីរ។

ក្រុម​ហង្ស​ក្រហម​ មាន​រដូវ​កាល​គួរ​ឲ្យ​កត់​សម្គាល់​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp ដោយ​ឈរ​លេខ​២​ ក្រោម​ជើង​ឯក​ Manchester City តែ​១​ពិន្ទុ​គត់​នៅ​ Premier League ខណៈ​នៅ​អឺរ៉ុប​វិញ​ពួកគេ​បាន​លើក​ពាន​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន