អ្នកមានបទពិសោធន៍លើឡានមួយទឹក ៣រូបចែករំលែកបើចង់ទិញឡានជិះកុំអោយខកចិត្ត
- 2019-06-11 01:38:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានបទពិសោធន៍លើឡានមួយទឹក ៣រូបចែករំលែកបើចង់ទិញឡានជិះកុំអោយខកចិត្ត
ចន្លោះមិនឃើញ
ពុំសូវមានលុយ ចង់ទិញរថយន្តមួយទឹកប្រើ គួរទិញនៅឯណា ត្រូវដឹងពីចំណុចអ្វីខ្លះ? ពេលទិញមកប្រើប្រាស់ត្រូវដឹងរបៀបថែទាំបែបណាខ្លះ ទើបមិនត្រូវរត់រកជាង និងចំណាយលុយជួសជុលគ្រប់ពេល?
អ្នកជំនាញ ៣ នាក់ ចែករំលែកបទពិសោធន៍ការទិញរថយន្តមួយទឹកនិងបច្ចេកទេសការថែទាំ ដើម្បីរថយន្តប្រើប្រាស់បានយូរ មិនសូវរត់រកជាង៖
លោក ហេង ថាត អ្នកគួកជេរថយន្តមួយរូបបានប្រាប់ Sabay ថា មុនទិញរថយន្តមួយទឹក អ្នកគួរពឹងអ្នកជំនាញ ឬជាងទៅជួយមើល ព្រោះរថយន្តមួយទឹកជារថយន្តដែលនាំចូល ហើយការខូចខាតជៀសមិនផុត។
លោកថា ម្ចាស់ការាសមុនយកទៅដាក់លក់ តែងយករថយន្តទៅជួសជុល ឬប្ដូរគ្រឿងបង្គំផ្សេងៗ។ អ្វីខ្លាចបំផុត រថយន្តដែលខូចខាតខ្លាំង ដែលគេអាចកាត់តតួរថយន្តនៅចំណុចណាមួយ ដែលបង្កគ្រោះថ្នាក់ក្នុងពេលបើកបរ ដែលមានតែអ្នកជំនាញទេ ទើបអាចមើលដឹង។
លោកផ្តល់ការណែនាំថា បើពិបាករើសទិញនៅតាមការាស គួររកទិញតពីអ្នកប្រើប្រាស់ដូចគ្នា ព្រោះរថយន្តនេះយើងអាចស្គាល់ប្រវត្តិច្បាស់ និងអាចមានតម្លៃធូរថ្លៃផងដែរ។
ចំណែក លោក ងិន សុភាព ជាអ្នកមានបទពិសោធន៍មើលរថយន្តមួយទឹកបានណែនាំឲ្យអ្នក ដែលចង់ទិញរថយន្តមួយទឹក គួរទៅរកទិញរថយន្តទម្លាក់ពីកុងតឺន័រផ្ទាល់ ព្រោះវាងាយមើលឃើញសភាពរថយន្តដោយផ្ទាល់ខូចតិចឬច្រើន និងទទួលបានគ្រឿងមកពីនាយ ដែលមិនអាចធ្វើឈ្មួញផ្លាស់ប្ដូរឬបន្លំគ្រឿងបាន។
ងាកមកលោក ហួន រ៉ាវី អ្នកមានបទពិសោធន៍ប្រើប្រាស់រថយន្តមួយទឹកបានប្រាប់ Sabay ថា ទិញរថយន្តមួយទឹកមកប្រើមិនចង់រត់រកជាងញឹក គួរថែទាំឲ្យបានច្រើន ដូចជាប្រញាប់យកទៅត្រួតពិនិត្យពេលលោតចេញសញ្ញា Check មើលកម្រិតប្រេងម៉ាស៊ីន ជាតិរំអិលហើយត្រូវដឹងពីរយះពេលប្ដូរចេញ ពិនិត្យមើលសំបកកង់ បើដល់អាយុកាលត្រូវតែប្ដូរចេញព្រោះវាអាចទាក់ទង់នឹងសុវត្ថិភាពការបើកបរ។
លោកថា អ្នកប្រើប្រាស់ត្រូវមានកាលវិភាគយករថយន្តទៅត្រួតពិនិត្យ ឧស្សាហ៍លាងសម្អាតបើមិនដូច្នេះទេអាចធ្វើឲ្យគ្រឿងបង្គំរបស់រថយន្តអ្នកកាន់ស្នឹមឆាប់ច្រេះ។ ពេលបើកបរគួរតែកំណត់ល្បឿនឲ្យបានច្បាស់ទោះស្ថិតក្នុងស្ថានភាព បែបណាជៀសវាងពេលបើកលឿនហើយឈប់ភ្លាម បើកបរខុសបច្ចេកទេសដែលធ្វើឲ្យប៉ះពាល់ដល់ប្រេង ប្រព័ន្ធម៉ាស៊ីន និងផ្នែកផ្សេងៗនៃរថយន្ត។