ដឹងមូលហេតុ បាងកកដំឡើងថ្លៃទឹកស្អាត សម្រាប់ប្រជាជនជិតពាក់កណ្ដាលក្រុង

  • 2019-06-11 02:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​សង្កាត់​ទាំង ៥០​របស់​ទីក្រុង​បាងកក នឹង​ត្រូវ​បាន​ដំឡើង​ថ្លៃ​សម្រាប់​ប្រជាជន​ជិត​ពាក់​កណ្ដាល​ដែល​កំពុង​រស់​នៅ​ទីនោះ។

ស្ថិត​ក្រោមផែនការបៃតង​ចេញ​ដោយសមាជិកក្រុមប្រឹក្សាទីក្រុង ការ​ប្រើប្រាស់​ទឹក​នៅ​តាម​ផ្ទះ​ទូទៅ នឹង​ត្រូវ​បង់​ប្រាក់​បន្ថែម ២​បាតក្នុង​មួយ​គីប, ៤បាត​ក្នុង​មួយ​គីបសម្រាប់​អគារ​ពាណិជ្ជកម្ម និង ៨​បាតក្នុង​មួយ​គីប​សម្រាប់​រោងចក្រ និង​សណ្ឋាគារ។ យោង​តាម​សមាជិក​ក្រុម​ប្រឹក្សា Kamron Komolsupakit ឲ្យ​ដឹង​ថា​បើ​យក​តាម​រចនាសម្ព័ន្ធ​នេះ ប្រជាជន​តាម​ផ្ទះ​នីមួយ​ៗ ប្រហែល​ជា​ត្រូវ​បង់​លុយ​បន្ថែម​ត្រឹម ៥០​បាត(១,៦០ដុល្លារ) ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ លុយ​ដែល​ទទួល​បាន​ពី​ការ​បង់ប្រាក់​បន្ថែម​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​បន្សុទ្ធ​ទឹក​ដើម្បី​ឲ្យ​មាន​គុណ​ភាព​កាន់​តែ​ប្រសើរ​ជាង​មុន។

បើ​ទោះ​បី​ជា​បទបញ្ញត្តិ​នេះ ត្រូវ​បាន​យល់​ព្រម​ដោយ​រដ្ឋាភិបាល​ក្រុង​បាងកក​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​នឹង​ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល ២៤០​ថ្ងៃ​ក្រោយ​ចូល​ជា​ធរមាន៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន