ប៊ី សុធារី​​ បវរកញ្ញាចក្រវាលកម្ពុជា២០១៧ ទទួលពានត្រឡប់មកកម្ពុជាដោយមោទនភាព

  • 2019-06-11 06:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីទទួលការអញ្ជើញចូលរួមជាលើកទី៣ ឆ្នាំទី១៤​ របស់កម្មវីធី Asia model festival ឆ្នាំ ២០១៩​​​ ដែលកម្មវិធី​ប្រព្រឹត្តទៅ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែមិថុនា ដែលទើបតែបញ្ចប់កន្លងទៅថ្មីៗនេះ។កាលវិលត្រឡប់មកទឹកដីកំណើតវិញ ពោរពេញដោយមោទនភាព ដែលជារៀងរាល់ឆ្នាំតារាខ្មែរប្រុសស្រីជាច្រើនរូបបានឈ្នះពានរង្វាន់ នៅក្នុងកម្មវិធី​​​​​ Asia Model festival នៅលើទឹកដីប្រទេសកូរ៉េ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ ក៏ដូចជាប្រជាជនខ្មែរ ពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។ ពិសេសតារាម៉ូដែលក៏ដូចជាបវរកញ្ញារបស់ខ្មែរយើងមានកិត្តិយសបង្ហាញមុខក្នុងឆាកអន្តរជាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា​​ បរវកញ្ញារូបនេះបានរៀបរាប់ថា៖ "នេះគឺក្តីស្រមៃដែលខ្ញុំមានជាយូរ សម្រាប់ការឈានជើងចូល ក្នុងវិស័យបង្ហាញម៉ូតចូលរួម​ ការប្រកួតបវរកញ្ញា ហើយនេះជាលើកទី២ហើយដែលនាងខ្ញុំបានចូលរួមក្នុងកម្មវិធីមួយនេះ គ្រាន់តែលើកទី១គឺកម្មវិធី F​ace​​ of Asia​​​ កាលពីឆ្នាំមុន និងលើទី២ Model Star award ២០១៩ នឹងទទួលពានផងដែរ"។ ពិសេស កញ្ញា បន្ថែមថា នាងពិតជារំភើបមែនទែន​ និងអរគុណការគាំំទ្ររបស់បងប្អូនខ្មែរ​ និងកូរ៉េ លោក ម៉ែន និមល​រតន៍ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Arise Agency ក្រុមការងារ ​បងស្រី កញ្ញា សូរ្យ អែននិងក្រុមគ្រួសារដែលធ្វើនាងមានថ្ងៃនេះ។

ជាក់ស្តែង​ បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា ប៊ី សុធារី ពិតជាកសាង ភាពជោគជ័យយ៉ាងអស្ចារ្យធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំងដែលបវរកញ្ញារូបនេះបាននាំយកពាន Model Star Award២០១៩ ត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួននិងមានម៉ូដែល២ដួងទៀតដូចជាៈ កញ្ញា Molika​ និ​ង លោក Lokin ដែលទទួលបានពានរង្វាន់ពិសេសពីក្រុមហ៊ុនKOELCIA​ របស់​ Face of Asia 2019 ដោយក្នុងនោះនាងបានធ្វើការ ថតរូបបង្ហាញស្នាមញញឹម ជាមួយតារាល្បីៗទាំងនោះ យ៉ាងរាក់ទាក់តែម្តងនៅលើវេទកាទទួលពាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបអបអរជំនួសនាង ដែលមិនត្រឹមតែបានពានរង្វាន់ មកកាន់ប្រទេសខ្មែរទេ តែនាងក៏បានបង្ហាញឲ្យពិភពបានដឹងនឹងស្គាល់ពីសម្រស់និងសមត្ថភាពនារីខ្មែរពិតជាលេចធ្លោមិនចាញ់បរទេសឡើយ៕

** ទស្សនាកម្រងវិដេអូក្នុងថ្ងៃទទួលទានខាងក្រោម៖ **

​ផ្តល់សិទ្ធរូបភាពដោយៈ លោក ម៉ែន និមល​រតន៍​ (​អ្នកគ្រប់គ្រង Arise Agency)

អត្ថបទ៖ សិរីរត្នន៍