Selena Gomez លុបចោលអនុស្សាវរីយចុងក្រោយជាមួយ Justin Bieber
- 2019-06-11 08:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez លុបចោលអនុស្សាវរីយចុងក្រោយជាមួយ Justin Bieber
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomez បានសម្រេចចិត្តលុបចោលអនុស្សាវរីយចុងក្រោយដែលមានជាមួយអតីតមិត្តប្រុស Justin Bieber បញ្ជាក់បន្ថែមថាចំណងស្នេហារវាងគូស្នេហ៍នេះគឺដាច់ស្រឡះមែនទែនហើយ។
គេបានប្រទះឃើញថា Selena បានលុបចោលនូវការបង្ហោះមួយនៅលើ Instagram ដែលជាការអបអរសាទរថ្ងៃកំណើតរបស់អតីតគូស្នេហ៍ ដោយមានសរសេរពាក្យថា ៖ "នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៩៤ មនុស្សម្នាក់ដែលខ្ញុំស្គាល់ ជាមនុស្សដែលឡូយម្នាក់ បានចាប់កំណើត”។
គួរដឹងថាកាលបរិច្ឆេទខាងលើគឺជាថ្ងៃខែឆ្នាំកំណើតរបស់ Justin Bieber។ ចំណងស្នេហារវាង Selena និង Justin បានបញ្ចប់ដោយមួយគូនេះ បានឆ្លងកាត់រឿងរ៉ាវជាច្រើន ត្រូវគ្នា/បែបគ្នាជាច្រើនលើក រហូតចុងក្រោយត្រូវដើរផ្លូវរៀងៗខ្លួន៕
ចុចអាន ៖ ចិត្តសឿងណាស់! Justin Bieber បបួល Tom Cruise វ៉ៃដាក់ទ្រុង