អាសូរ​តារា Original Song ងួន កែវ​ពេជ្រ​ពិសិដ្ឋ ស្ថានភាព​កាន់​តែ​គួរ​ឲ្យ​សង្វេគ

  • 2019-06-11 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ជំងឺ​របស់​តារា Original Song ងួន កែវ​ពេជ្រ​ពិសិដ្ឋ មិន​បាន​ធូរ​ស្រាល​ឡើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ ដោយ​នៅ​ថ្ងៃ​នេះ មាន​ព័ត៌មាន​ថា លោក​កាន់​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ៗ​ឡើយ​ហើយ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ជាង​ខ្លាំង។

រូប​ថត​ប៉ុន្មាន​សន្លឹក ត្រូវ​បាន​បង្ហោះ​ចេញ​ដោយ​មិត្ត​រួម​អាជីព​របស់​លោក​ម្នាក់ ដែល​ជា​រឿយ​ៗ​រមែង​ប្រកាស​រក​ការ​ជួយ​សង្គ្រោះ​រៀម​ច្បង​របស់​ខ្លួន​ពី​សប្បុរសជន​នានា។ យុវជន តាំង​គឹម​ឡេង បាន​អំពាវនាវ​ជា​ថ្មី ជាមួយ​នឹង​ការ​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់ ពិសិដ្ឋ ដែល​មើល​ទៅ​គួរ​ឲ្យ​សង្វេគ​បំផុត។ "ប្រសិន​បាន​ឃើញ​គាត់ សូម​ជួយ​គាត់​ផង ពេល​នេះ កាន់​តែ​ខ្សោយ​មែន​ទែន​ហើយ គាត់​ដាក់​ដុកស៊ីហ្សែ​ជាប់​រហូត​ព្រោះ​គាត់​ពិបាក​ដក​ដង្ហើម"។

រូបភាព​ប៉ុន្មាន​សន្លឹក​នោះ គឹមឡេង អះអាង​ថា ជា​​រូប​ថត​ថ្មី ទើប​ថត​ព្រឹក​មិញ អំឡុង​ពេល ងួន កែវ​ពេជ្រ​ពិសិដ្ឋ ត្រូវ​ក្រុម​គ្រួសារ​រៀប​ចំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ជា​ថ្មី។ “សូម​មេត្តា​ជួយ​គាត់​ផង ពេល​នេះ​គាត់​ត្រូវ​ការ​អ្នក​ទាំង​អស់​គ្នា​ជួយ​គាត់​ណាស់" គឹមឡេង បន្ថែម។

ងួន កែវ​ពេជ្រ​ពិសិដ្ឋ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​ថ្មី​ព្រឹក​មិញ

លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ មាន​វ័យ ៣០​ឆ្នាំ លោក​បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ទី​១​នេះ អស់​រយៈ​ពេល ៥​ខែ​មក។ ប៉ុន្តែ​លោក បាន​ព្យាយាម​លាក់​បាំង​ដោយ​សុខ​ចិត្ត​តស៊ូ​មើល​ព្យាបាល​ខ្លួន​ឯង​តាម​លទ្ធភាព​របស់​គ្រួសារ។ ដំណឹង​ពី​ស្ថានភាព​លំបាក​របស់​តារា Original Song រូប​នេះ ទើប​បែក​ធ្លាយ​កាល​ពី​ដើម​ខែ​មុន ដែល​ពេល​នោះ រូបរាង​របស់​លោក បាន​ស្រក​គីឡូ​អស់​យ៉ាង​ច្រើន។

ប៉ុន្តែ​បើ​តាម​រូប​ភាព​ថ្មី ដែល​មិត្ត​ភ័ក្ដិ​ថត​បាន​ព្រឹក​នេះ ងួន កែវ​ពេជ្រ​ពិសិដ្ឋ កាន់​តែ​វិវត្ត​ទៅ​មុខ​ថែម​ទៀត ដែល​មើល​ទៅ​គួរ​ឲ្យ​តក់​ស្លុត​បំផុត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម