​មក​ដឹង ពីការ​រចនា​ពណ៌​ដ៏​ប្រណិត​នៃ​ ​OPPO​ ​F11​ ​Pro​ ​ទាំង​បី​នេះ

  • 2019-06-11 10:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ស្រាប់តែ​ត្រកូល​ ​F​ ​របស់​ ​OPPO​ ​ទាំង​បី​គ្រឿង​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ទូទៅ​ ​ថា​ជា​ទូរស័ព្ទ​ដែល​មាន​ពណ៌​សំ​បុរ​ទាក់ទាញ​ ​និង​ ​ស៊ី​វី​ល័យ​។​

​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​ ​OPPO​ ​F11​ ​Pro​ ​ម៉ូ​ឌែល​ចុងក្រោយ​នេះ​ ​ដែល​មាន​ពណ៌​ ​Thunder​ ​Black​ ​,​ ​Aurora​ ​Green​ ​បាន​បង្ហាញខ្លួន​ជាថ្មី​ម្តង​ទៀត​ក្នុង​ទំហំ​ ​ROM​ ​128GB​ ​ជាមួយនឹង​សមាជិក​ពណ៌​ថ្មី​ ​OPPO​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​ដ៏​ស្រស់​ស្អាត​ថែមទៀត​ផង​។​

​ជា​ការពិត​ណាស់​ ​ប្រសិនបើ​យើង​ក្រលេកមើល​ពី​ភាព​ស្រស់​ស្អាត​ផ្នែក​ខាងក្រោយ​របស់​ ​OPPO​ ​F11​ ​Pro​ ​ដែល​មាន​ពណ៌​ ​Thunder​ ​Black​ ​ជា​ពណ៌​កំពុងតែ​ពេញនិយម​ខ្លាំង​នោះ​ ​ត្រូវ​បាន​គេ​ឲ្យដឹង​ថា​វា​ជា​ពណ៌​ ​ដែល​បាន​រចនា​ឡើង​បែប​ ​3D​ ​Triple​-​Color​ ​Gradient​ ​ដែល​មានន័យថា​ពណ៌​បី​រួម​បញ្ជូល​គ្នា​ ​មាន​ពណ៌ស្វាយ​ ​ពណ៌ខៀវ​ក្រម៉ៅ​ ​និង​ពណ៌ខ្មៅ​រលោង​ ​បែប​ ​Nano​ ​Printing​ ​ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ទូរស័ព្ទ​ ​ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែ​លនេះ​កាន់​លេចធ្លោ​ខ្លាំង​តែ​ ​ ​ម្តង​។​

​ចំណែក​ ​OPPO​ ​F11​ ​Pro​ ​ពណ៌​ ​Aurora​ ​Green​ ​វិញ​ ​បង្កើត​ឡើង​ដោយ​ការរចនា​ពណ៌​បែប​ ​Dual​ ​Color​ ​Gradient​ ​ជា​ការ​រួម​បញ្ជូល​គ្នា​នូវ​ពណ៌​ចំនួន២កើត​ចេញពី​ពណ៌​ដ៏​ពិសេស​នៃ​ពន្លឺ​រន្ទះ​ពេលយប់​បែប​ក្រម៉ៅ​ ​និង​ពណ៌បៃតង​ដែល​ចេញពី​រស្មី​ចែងចាំង​នៅ​តំបន់​ប៉ូល​ ​ហាក់ដូចជា​ចង់​ ​បង្ហាញ​ពី​ផ្នត់គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​អ្នក​រចនា​ដូច្នោះ​ដែរ​ ​។​

​រីឯ​ ​OPPO​ ​F11​ ​Pro​ ​ពណ៌​ ​Waterfall​ ​Gray​ ​វិញ​ ​គឺ​កាន់តែ​អស្ចារ្យ​ទៀតហើយ​ ​ដោយ​វា​ជា​ការ​ច្របាច់​បញ្ជូល​គ្នា​ ​រវាង​ពណ៌ស្វាយ​ស្រាល​ ​បែក​ពណ៌ស​ ​និង​មាន​ពន្លឺ​ចែងចាំង​ ​ប្រដេញ​គ្នា​បន្តិច​ៗ​ ​កាន់តែ​ទាក់ទាញ​សម្រាប់​សុភាពនារី​គ្រប់រូប​។​

​តាម​ការសង្កេត​របស់​យើងខ្ញុំ​កន្លងមក​ឃើញថា​ ​OPPO​ ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ដែល​តែងតែ​គិតគូរ​ ​ពី​ការរចនា​រូបរាង​ខាងក្រៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ ​កាន់តែ​ស្រស់​ស្អាត​ពី​មួយ​ស៊េរី​ ​ទៅ​មួយ​ស៊េរី​ទៀត​ ​ជាក់ស្តែង​ ​OPPO​ ​F11​ ​Pro​ ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​F​ ​ដែល​មាន​សម្រស់​ទាក់ទាញ​ ​និង​ ​កាន់តែ​ថ្លៃថ្នូរ​ ​នៅពេល​ដែ​លោកអ្នក​បាន​កាន់​ក្នុង​ដៃ​ ​នឹង​រឹតតែ​ធ្វើឲ្យ​លោកអ្នក​កាន់តែ​មាន​ភាព​ ​High​ ​Show​ ​មួយ​កម្រិត​បន្ថែម​ទៀត​។​

​លើក​នេះ​វា​មិន​ត្រឹមតែ​មក​ជាមួយនឹង​ទំហំមេម៉ូរី ១២៨GB​ ​ធំ​ទេ​ ​វា​បន្ថែម​ទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​ ​និង​ ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​កាមេរ៉ា​បង្កប់ខ្លួន​ចំ​កណ្តាល​ ​និង​ ​កាមេរ៉ា​ក្រោយ​ភ្លោះ ៤៨MP​+​៥MP​ ​ផង​ដែរ​​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​អ្នកជំនាញ​ថតរូប​នៅ​ទី​ងងឹត​ ​ងាយស្រួល​ក្នុង​ការ​លេង​ហ្គេម​អន​ឡាញ​ ​និង​ ​ការ​ថតរូប​ភាព​សន្លឹក​ ​រូបភាព​វីដេអូ​ ​និង​ ​ការក្សា​ទុក​កម្ម​វិ​ធី​ផ្សេង​ៗ​បាន​យ៉ាង​រលូន​ ​ក្នុង​តម្លៃ​ត្រឹមតែ​ ​៣៥៩ ដុល្លារ​សម្រាប់​ ​OPPO​ ​F11​ ​Pro​ ​ទាំង​បី​ពណ៌​ ​Thunder​ ​Black​ ​,​ ​Aurora​ ​Green​,​ ​Waterfall​ ​Gray​ ​៕​ ​ ​ ​ ​ ​

អត្ថបទ៖ រក្សា