Pogba៖ ដោយសារ​តែ​តម្លៃ​ខ្លួន​ ១០០​លាន ធ្វើ​ឲ្យ​គេ​វិនិច្ឆ័យ​ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង​

  • 2019-06-12 01:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ Paul Pogba បាន​និយាយ​ប្រាប់​សារព័ត៌មាន The Times ថា រូប​គេ​ក្លាយ​ជា​កីឡាករ​មួយ​រូប​ ដែល​រង​ការ​វិនិច្ឆ័យ​ខុស​គេ ដោយសារ​តែ​ផ្ទេរ​ចូល​មក​ក្លឹប​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន​ ១១៣​លាន​ដុល្លារ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​បាន​ក្លាយ​ជា​កីឡាករ​ផ្សេង​ទៀត​ ដោយ​សារ​តែ​ការ​ផ្ទេរ​មក​លេង​ក្លឹប​ Manchester United។ ព្រោះ​ថា​ កាល​នោះ​ វា​ជា​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ហើយ​ធ្វើ​ឲ្យ​គេ​មើល​មក​រូប​ខ្ញុំ​ខុស​ពី​ធម្មតា " ។

Pogba បាន​បន្ត​ថា​៖ " អ្នក​ត្រូវ​បាន​គេ​រំពឹង​ទុក​ខ្លាំង​ ដោយសារ​តែ​តម្លៃ​ខ្លួន​ ធ្វើ​ឲ្យ​ប្រកួត​ល្អ​របស់​ខ្ញុំ ក្លាយ​ជា​ប្រកួត​ធម្មតា ហើយ​ប្រកួត​ល្អ​ខ្លាំង​ ទើប​គេ​ថា​ជា ប្រកួត​ល្អ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ តាំង​ពី​ផ្ទេរ​ចូល​ក្លឹប​ Manchester United កីឡាករ​បារាំង​រូប​នេះ ត្រូវ​បាន​គេ​រិះគន់ វាយប្រហារ ជា​ញឹកញយ នៅ​ពេល​ក្លឹប​ចាញ់​ការ​ប្រកួត ឬ ស្មើ​ប្រកួត​ណា​មួយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី