Giggs សង្ឃឹម​ថា​ Bale នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេល

  • 2019-06-12 01:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វេល​លោក Ryan Giggs បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​សង្ឃឹម​ថា​ ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ Gareth Bale នឹង​ល្អ​ប្រសើរ​វិញ ពេល​លេង​ជាមួយ​ប្រទេស​របស់​ខ្លួន។

Giggs បាន​និយាយ​ថា​៖ " ខ្ញុំ​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Bale ពេល​ប៉ះ​នឹង​ ក្រូអាត​ណាស់។ គេ​មាន​ឱកាស​ប៉ុន្មាន​សារ​ដែរ តែ​សំខាន់​ប្រកួត​នោះ​ជា ប្រកួត​លើក​ដំបូង​របស់ Bale ក្នុង​រយៈពេល ៦​សប្ដាហ៍ " ។

វីរបុរស​ក្លឹប​ Manchester United រូប​នេះ​បាន​បន្ត​ថា​៖ " Bale កំពុង​តែ​សម្រប​នឹង​ការ​ប្រកួត ដោយ​គ្នា​ខាន​លេង​ជាង ២​ខែ​ហើយ។ សង្ឃឹម​ថា​ គេ​លេង​បាន​ល្អ​ពេល​ប៉ះ​ហុងគ្រី " ។

វេល​គិត​ត្រឹម​ពេល​នេះ​ដែរ​ កំពុង​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ៣ នៃ​ពូល E ក្នុង​វគ្គ​ជម្រុះ​ UEFA Euro ឆ្នាំ​២០២០ ដោយ​មាន ៣​ពិន្ទុ ខណៈ ហុងគ្រី និង​ក្រូអាត មាន​ ៦​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី