iPhone XR 2 អាចមានថ្មកាន់បានយូរជាងគេក្នុងត្រកូល iPhone

  • 2019-06-12 03:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR ជា​ iPhone ដែល​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ​ជាង​គេ​​បំផុត ដោយ​តាម​វិបសាយ Apple ឲ្យ​ដឹង​ថា​វា​អាច​ទ្រាំទ្រ​នឹង​ការ​សន្ទនា​រយៈពេល ២៥ ម៉ោង​ឯណោះ។ បើ​តាម​ដំណឹង​ចុង​ក្រោយ បាន​​បញ្ជាក់​ថា​ iPhone XR ជំនាន់​ទី​ពីរ​នឹង​​កាន់​ថ្ម​បាន​រឹត​តែ​យូរ ក្រោយ​ពី​ Apple បន្ថែម​ទំហំ​ថ្ម​ឲ្យ​ធំ​ជាង​មុន។

ដំណឹង​បាន​ពី​ដៃ​គូ​ផ្គត់ផ្គង់​​មួយ​​របស់​ Apple ឈ្មោះ​ថា ATL ដែល​ទទួល​បាន​​សិទ្ធ​ក្នុង​ការ​ផលិត​ថ្ម​សម្រាប់ iPhone XR ជំនាន់​ទីពីរ បង្ហាញ​ថា​ថ្ម​ថ្មី​មាន​ទំហំ ៣១១០ mAh មាន​ការ​កើន​ឡើង ៥% បើ​ធៀប​នឹង​ថ្ម iPhone XR ទំហំ ២៩២៤ mAh។ ការ​បន្ថែម​ទំហំ​ថ្ម បូក​រួម​នឹង​បន្ទះ​ឈីប​ជំនាន់​ថ្មី A13 នឹង​ជួយ​ឲ្យ iPhone XR ជំនាន់​ទីពីរ​កាន់​ថ្ម​បាន​កាន់​តែ​យូរ។

iPhone XR ជំនាន់​ទីពីរ​អាច​ប្រកាស​ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ព្រម​គ្នា​ជា​មួយ iPhone ថ្មី​ពីរ​ទៀត​ដែល​ជំនួស​តំណែង iPhone XS និង XS Max។ ខាងក្រោម​ជា​រូបរាង Render របស់ iPhone XR ជំនាន់​ថ្មី ដែល​គេ​រំពឹង​ថា​អាច​ជា​រូបរាង​ពិត ៖

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង