ច្រឡំ​ធំ​ហើយ បើ​គិត​ថា Apple ឬ Google ជា​ក្រុមហ៊ុន​មាន​យីហោ​ថ្លៃ​ដាច់​គេ​នៅ​ឆ្នាំ ២០១៩

  • 2019-06-12 06:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រយៈ​ពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន Apple និង Google តែងតែ​បណ្តេញ​គ្នា​ឥត​ឈប់​រក្សា​តំណែង​នៅ​ចំណាត់ថ្នាក់​កំពូល​នាម​ជា​ក្រុមហ៊ុន​មាន​ស្លាកយីហោ​ថ្លៃ​ដាច់​គេ​ក្នុង​លោក។

យ៉ាងណាមិញ​នៅ​ឆ្នាំ ២០១៩ គ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ធ្លាក់​មក​ឈរ​នៅ​តំណែង​ទី ២&៣។ យោង​តាម​ការ​ចាត់ចំណាត់ថ្នាក់​ពី BrandZ បាន​រក​ឃើញ​ថា Amazon ឯ​ណោះ​ទេ ដែល​ជា​ក្រុមហ៊ុន​មាន​ស្លាកយីហោ​ថ្លៃ​ដាច់​គេ​បង្អស់។

តម្លៃ​នៃ​ស្លាកយីហោ​របស់​ក្រុមហ៊ុន​អាមេរិក [Amazon] បាន​មាន​ការ​កើន​ឡើង​ប្រមាណ ៥២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដោយ​មក​ទល់​ពេល​នេះ​កើន​ដល់ ៣១៥,៥ ពាន់​លាន​ដុល្លារ ស្រប​ពេល​ Apple ឈរ​លេខ ២ ​ថ្លៃ ៣០៩,៥ ពាន់​លាន​ដុល្លារ និង Google ​ថ្លៃ ៣០៩ ពាន់លាន​ដុល្លារ។

តំណែង​កំពូល Top 10 មាន ៨ ក្រុមហ៊ុន​ទៅ​ហើយ​ជា​ស្ថាប័ន​បច្ចេកវិទ្យា ខណៈ​មាន​ក្រុមហ៊ុន ២ ផ្សេង​ទៀត​មាន​មួយ​គឺ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ Visa និង​ក្រុមហ៊ុន​ចំណីអាហារ McDonald's។

+ខាង​ក្រោម​បង្ហាញ​ពី​ចំណាត់ថ្នាក់​សម្រាប់​ឆ្នាំ ២០១៩៖

  • Amazon ៣១៥,៥ ពាន់លានដុល្លារ
  • Apple ៣០៩,៥ ពាន់លានដុល្លារ
  • Google ៣០៩ ពាន់លានដុល្លារ
  • Microsoft ២៥១,២ ពាន់លានដុល្លារ
  • Visa ១៧៧,៩ ពាន់លានដុល្លារ
  • Facebook ១៥៩ ពាន់លានដុល្លារ
  • Alibaba ១៣១,២ ពាន់លានដុល្លារ
  • Tencent ១៣០,៩ ពាន់លានដុល្លារ
  • McDonald’s ១៣០,៤ ពាន់លានដុល្លារ
  • AT&T ១០៨,៤ ពាន់លានដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម