ក្ដៅ! B.I ប្រកាស​ចេញ​ពី​ក្រុម​ iKON ភ្លាមៗ ក្រោយផ្ទុះរឿងអាស្រូវប្រើថ្នាំបានប៉ុន្មានម៉ោង

  • 2019-06-12 06:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​នេះ សារព័ត៌មាន​ Dispatch របស់​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​ប្រកាន់​ B.I សមាជិក​ក្រុម​ចម្រៀង​ iKON ថា​បាន​ទិញ និង​ប្រើ​ប្រាស់​ថ្នាំ​ដែល​ខុស​ច្បាស់​ ហើយ​បាន​គេច​ពី​ការ​ដាក់​ទោស​របស់​សមត្ថកិច្ច​ទៀត​ផង។

រំលង​បាន​ប៉ុន្មាន​ម៉ោង​ មេ​ក្រុម​រូប​នេះ បាន​បង្ហោះ​សារ​​លើ​គណនី​ Instagram របស់​​ខ្លួន អំពី​ការ​ចាក​ចេញ​ពី​ក្រុម និង​ធ្វើ​ការ​សុំទោស​ដល់​មហាជន​ផង​ដែរ។ សារ​មាន​អត្ថន័យ​ដូច​ខាង​ក្រោម​នេះ ៖

នេះ​គឺ​ Kim Han Bin

ដំបូង​ ខ្ញុំ​ចង់​សុំទោស​​​ដោយ​ស្មោះ​ចំពោះ​ការ​បង្ក​បញ្ហា​ ដោយ​សារ​តែ​អសីលធម៌​របស់​ខ្ញុំ។

វា​ជា​ការ​ពិត​ ​អំឡុង​ពេល​​មួយ​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង និង​វិលវល់ ខ្ញុំ​ចង់​ពឹង​ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​មិន​គួរ​ប៉ះពាល់​វា។ យ៉ាងណាក្ដី នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​ខ្លាច មិន​ហ៊ាន​ធ្វើ​វា​នោះ​ទេ។

យ៉ាងណាក៏ដោយ​ ខ្ញុំ​ពិត​ជា​​មាន​អារម្មណ៍​ខ្មាស​ និង ​សុំ​ធ្វើ​ការ​អភ័យទោស​ទៅ​កាន់​អ្នក​គាំទ្រ ដែល​ខក​ចិត្ត និង​ឈឺ​ចាប់​ដោយ​សារ​ពាក្យ​សម្ដី និង​ ទង្វើ​មិន​សម​គួរ​របស់​ខ្ញុំ។

ខ្ញុំ​​​គិត​ចង់​ពិចារណា​លើ​កំហុស និង​ចាក​ចេញ​ពី​ក្រុម។

ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សុំ​អោន​ក្បាល​ និង សុំទោស​ដោយ​ស្មោះ​ទៅ​កាន់​អ្នក​គាំទ្រ និង​សមាជិក​​រួម​ក្រុម។ ខ្ញុំ​សុំទោស៕

ចុចអាន ៖ បង្ហាញ​ឲ្យ​ស្គាល់​ក្រុម​​ K-pop បុរស ​ល្បី​ខ្លាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ ​​​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង