Lukaku បង្ហើបថា អនាគតខ្លួនអាស្រ័យតែលើក្លឹប Manchester United
- 2019-06-12 11:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku បង្ហើបថា អនាគតខ្លួនអាស្រ័យតែលើក្លឹប Manchester United
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Romelu Lukaku បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយពីប្រកួតជម្រុះ UEFA Euro ឆ្នាំ២០២០ រវាងបែលហ្សិក និងស្កុតឡែនថា អនាគតខ្លួននឹងសម្រេចដោយក្លឹប។
កីឡាកររូបនេះបានឆ្លើយនឹងសំណួរដែលសួរថា រូបគេនឹងបន្តនៅជាមួយក្លឹប Manchester United ឬ យ៉ាងណាថា៖ " វាអាស្រ័យតែលើក្លឹបទេ។ ក្លឹបត្រូវតែចេញសេចក្ដីថ្លែងការណ៍ណាមួយ។ ខ្ញុំមិនមែនជាអ្នកផ្ដល់ការសប្បាយឲ្យពាក្យចចាមអារ៉ាមទេ " ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំគ្រាន់តែលេងបាល់ទាត់របស់ខ្ញុំទេ " ។
សូមបញ្ជាក់ផងដែរថា Lukaku បានចូលមកក្លឹប Manchester United កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ៩៥លានដុល្លារ ក្រោមរជ្ជកាលរបស់ Jose Mourinho ហើយកុងត្រារបស់គេនៅសល់រយៈពេល ៣ឆ្នាំទៀត៕