Mbappe រកបាន ១០០គ្រាប់ហើយក្នុងអាជីពរបស់ខ្លួន
- 2019-06-12 12:03:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe រកបាន ១០០គ្រាប់ហើយក្នុងអាជីពរបស់ខ្លួន
ចន្លោះមិនឃើញ
ក្រោយពីស៊ុតចូលគ្រាប់បើកឆាក ក្នុងប្រកួតជម្រុះព្រឹត្តិការណ៍ UEFA Euro 2020 រវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអង់ដូរ៉ា ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe រកបាន ១០០គ្រាប់ហើយក្នុងអាជីពរបស់គេ ត្រឹមអាយុ ២០ឆ្នាំសោះ។
ចាប់តាំងពីផ្ដើមអាជីពចេញពីក្លឹប Monaco ឆ្នាំ២០១៥ កីឡាករបារាំងរូបនេះ រកគ្រាប់បាល់បាន ៨៧គ្រាប់ហើយ ឲ្យក្លឹបអាជីពរបស់គេ ដោយរកបាន ២៧គ្រាប់ឲ្យក្លឹប Monaco ហើយ ៦០គ្រាប់ក្នុងរយៈពេលជាង ២ឆ្នាំ នៅក្លឹប Paris Saint-Germain។
រីឯក្នុងជម្រើសជាតិវិញ កីឡាកររូបនេះត្រូវបានកោះហៅដំបូងនៅឆ្នាំ២០១៧ ហើយមកទល់នឹងពេលនេះ គេរកបាន ១៣គ្រាប់ហើយ។
Mbappe ក្រៅពីរកគ្រាប់បាល់បានច្រើន ក៏ជួយឲ្យក្រុមឈ្នះពានជាច្រើនផងដែរ ដោយជាពិសេសជួយបារាំងឲ្យឈ្នះ FIFA World Cup ក្នុងទឹកដីប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៨៕