Jovic គិត​ថា​ ខ្លួន​ជា​មនុស្ស​ដែល​សប្បាយ​ជាង​គេ​លើ​លោក​ក្រោយ​ចូល​រួម​ជាមួយ Real

  • 2019-06-12 13:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ែប​កីឡាករ Luca Jovic បាន​និយាយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជា​កីឡាករ​ Real Madrid ថា រូប​គេ​ជា​មនុស្ស​ដែល​សប្បាយ​ជាង​គេ​លើ​លោក ក្រោយ​បាន​ចូល​រួម​ជាមួយ​ក្លឹប​អធិរាជ​ស​នេះ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​ជា​មនុស្ស​ដែល​សប្បាយ​ជាង​គេ​លើ​លោក ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ធំ​បែប​នេះ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់ ហើយ​ប្រាកដ​ថា​​ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រូវ​។ ខ្ញុំ​នឹង​ប្រគល់​គ្រប់​យ៉ាង​ ដើម្បី​ឲ្យ​ជួយ​ Real Madrid ក្នុង​ការ​ឈ្នះ​ពាន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Jovic បាន​ផ្លាស់​មក​កាន់​ Real Madrid ពី​ក្លឹប​ Frankfurt ក្នុង​តម្លៃ​ខ្លួន ៦៨​លាន​ដុល្លារ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី