Real  សម្រុក​ទិញ​បាន​ Mendy ម្នាក់​ទៀត​បើ​ទោះ​ទីផ្សារ​ទើប​តែ​បើក​ក៏​ដោយ

  • 2019-06-13 01:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បើក​ទ្វារ​មិន​ដល់​២​សប្ដាហ៍​ផង ខណៈ​ពេល​វេលា​នៅ​សល់​ច្រើន​ខែ​ទៀត​ប៉ុន្តែ​ Real Madrid បាន​សម្រុក​ទិញ​ចូល​សមាជិក​ថ្មី​ជា​ច្រើន​នាក់​ហាក់​ខុស​ប្លែក​ពី​រាល់​ដង។​

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បាន​បង្ហាញ​ខ្លួន​ Ferland Mendy ម្នាក់​ទៀត​កាល​ពី​ម្សិល​មិញ​ដែល​មាន​តួនាទី​លេង​ជា​ខ្សែ​ការពារ​ឆ្វេង​ហើយ​ទិញ​មក​ពី Lyon ក្នុង​តម្លៃ​៤៧,១​លាន​ផោន។​ កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​មាន​វ័យ​តែ​២៤​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​បាន​ចុះ​កុងត្រា​៦​ឆ្នាំ​នៅ​ទឹកដី​ Bernabeu។​

Real បាន​ទិញ​យក​ Eden Hazard ពី​ Chelsea ក្នុង​តម្លៃ​១៥០​លាន​ផោន បន្ទាប់​មក​គឺ​ខ្សែ​ប្រយុទ្ធ​ Luka Jovic របស់ Frankfurt ក្នុង​តម្លៃ​៥៣​លាន​ផោន។​ ក្លឹប​នេះ​ក៏​បាន​ចុះ​កុងត្រា​ទុក​មុន​ទិញ​យក​ខ្សែ​ការពារ​ ​ Eder Militao របស់​ Porto តម្លៃ ៤២,៧​លាន​ផោន និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Rodrygo តម្លៃ​៤០​លាន​ផោន​ ដែល​នឹង​ចូល​រួម​ក្នុង​ខែ​កក្កដា។​

គិត​ត្រួស​ៗ​មក​ទល់​នឹង​ពេល​នេះ​ក្រុម​លោក​ Zinedine Zidane បាន​ចាយ​អស់​ក្បែរ​៣០០​លាន​ផោន​ហើយ​ និង​អាច​បន្ត​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទៀត​ដើម្បី​មក​ពង្រឹង​ក្រុម​​ដែល​ធ្លាប់​ជា​អធិរាជ​ទ្វីប​អឺរ៉ុប​កាល​ពី​ប៉ុន្មាន​រដូវ​កាល​មុន៕

ប្រភព៖ Real Madrid   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម