Daniel James ញញឹម​ពព្រាយ​ក្រោយ​បាន​ផ្ទេរ​ទៅ​ Man Utd ជោគជ័យ​

  • 2019-06-13 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​សម្រេច​ការ​ផ្ទេរ​ Daniel James ជា​ផ្លូវការ​ហើយ​កាល​ពី​យប់​មិញ​ ក្រោយ​ជាប់​ការ​ធ្វើ​តេស្ត​សុខភាព​ដោយ​ជោគជ័យ​។​

តារា​បាល់ទាត់​​សញ្ជាតិ​វែល​រូប​នេះ​ផ្ទេរ​មក​ពី​ Swansea ហើយ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល Ole Gunnar Solskjaer ចុះ​ហត្ថលេខា​យក​។​​ បិសាច​ក្រហម​បាន​ផ្ដល់​កុងត្រា​៥​ឆ្នាំ​ដល់​ James ដោយ​ទទួល​ថ្លៃ​ពលកម្ម​ ៦,៧​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។​

នៅ​ចំពោះ​មុខ​សារព័ត៌មាន​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​បាន​និយាយ​ថា៖ ខ្ញុំ​ពិត​ជា​ រីករាយ​ក្រោយ​​បាន​ចុះ​ហត្ថលេខា​លេង​នៅ​ Premier League ដែល​ជា​លីគ​កំពូល​ល្អ​បំផុត​ក្នុង​លោក​ ហើយ​ Manchester United គឺ​ជា​កន្លែង​សក្ដិសម​បំផុត​សម្រាប់​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ។

ថ្នាល​យុវជន​របស់​ Swansea រូប​នេះ​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​៣៨​ប្រកួត​កាល​ពី​រដូវ​កាល​មុន​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ រ័ត្ន