អបអរ​កំណត់ត្រា Download ៤០០ លាន​ដង PUBG ចេញ​វគ្គ​ថ្មី​លេង ៤ ទល់ ៤

  • 2019-06-13 04:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tencent Games បាន​ទទួល​ភាព​ជោគជ័យ​ច្រើន​សន្ធឹកសន្ធាប់​ជាមួយ​ហ្គេម PUBG Mobile ដោយ​កន្លង​ទៅ​ថ្មីៗ​នេះ​ទើប​តែ​បំបែក​តួ​លេខ​នៃ​ការ​ចុច​ទាញ​យក (Download) ​បាន​ដល់ ៤០០ លាន​ដង និង​មាន​អ្នក​ចូល​លេង​ប្រចាំ​ថ្ងៃ​ខ្ទង់ ៥០ លាន​នាក់។

ដើម្បី​អបអរ​កំណត់ត្រា​ថ្មី​នេះ ក្នុង​ជំនាន់​ 0.13.0 ​ហ្គេម PUBG Mobile ​ក៏​មាន​បន្ថែម​នូវ​វគ្គ​ថ្មី​លេង ៤ ទល់​នឹង ៤, ផែនទី​ថ្មី, Skin ថ្មី ​និង​ការ​កែប្រែ Setting មួយ​ចំនួន​ផ្សេង​ទៀត។ ក្នុង​កំណែ​អាប់ដែត​ក្រោយ​នេះ នឹង​មាន​ការ​បែងចែក​ដាច់​ដោយ​ឡែក​រវាង​ការ​បញ្ជា​ក្នុង First និង Third Person Mode បន្ថែម​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​ការពារ Hack លាយ​ឡំ​នឹង Theme ថ្មី សម្រាប់​អ្នក​ចូលចិត្ត​ភាពយន្ត Godzilla: King of the Monsters។

លើស​ពី​នេះ​សម្រាប់​អ្នក​លេង​លំដាប់​កំពូល​ទាំង ១០០ ក៏​នឹង​មាន​កញ្ចប់​ចែកជូន​ដ៏​ពិសេស​ថែម​ទៀត​ផង​ដែរ។ អ្នក​អាច​ចុច​ទាញ​យក​ឬ​អាប់ដែត​បាន​ឥឡូវ​នេះ​តាម​រយៈ App Store និង Google Play។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី