ឥណ្ឌា​បង្ហាញ​យាន​ សម្រាប់​ចុះចត​លើ​ព្រះចន្ទ

  • 2019-06-13 04:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ថា បាន​​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​ Chandayaan 2 ទៅ​កាន់​ឋាន​ព្រះចន្ទ​នៅ​ក្នុង​រយៈពេល ១ ខែ​ខាង​មុខ​ទៀត​នេះ។ ​ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​​ទី​បួន បន្ទាប់​ពី​អាមេរិក, សហភាព​សូវៀត និង ចិន ដែល​​បាន​ចុះ​ចត​លើ​ឋាន​មួយ​នេះ។

​​យាន​​ Chandayaan 2 ជា​យាន​ដែល​​ផលិត​ឡើង​ដោយ​​ឥណ្ឌា​ផ្ទាល់ ដែល​នឹង​​បាញ់​បង្ហោះ​ចន្លោះ​ថ្ងៃ​ទី ៩ ទៅ​ថ្ងៃ​ទី ១៦។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គភាព​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​ឥណ្ឌា ហៅ​កាត់​ថា ISRO។ បេសកកម្ម​លើ​​ឋាន​ព្រះចន្ទ​ រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ខាង​មុខ។

ក្នុង​បេសកកម្ម​នេះ​គេ​នឹង​សិក្សា​អំពី​ស្រទាប់​ខាង​ក្រៅ​របស់​ព្រះចន្ទ និង​ប្រមូល​យក​ទិន្នន័យ​ទាក់ទង​នឹង​ប្រភព​ទឹក ឬ រ៉ែ​សំខាន់​ដែល​មាន​លើ​ឋាន​នេះ រួច​បញ្ជូន​ទិន្នន័យ​និង​រូបភាព ត្រឡប់​ទៅ​កាន់​បន្ទប់​បញ្ជា​បេសកកម្ម​នៅ​ឥណ្ឌា។

បេសកកម្ម​ឋាន​ព្រះចន្ទ​​លើក​ដំបូង​របស់​ឥណ្ឌា​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០០៩ ដោយ​ប្រើ​ប្រាស់​យាន​ Chandrayaan 1 ប៉ុន្តែ​ពេល​នោះ មិន​មាន​ការ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខហេង