Arteta ជំនួយ​ការ​ Pep ថា​លេង​នៅ Anfield អាច​របូត​៥​គ្រាប់​ដោយ​មិន​ដឹង​ខ្លួន​

  • 2019-06-13 07:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mikel Arteta បាន​និយាយ​ថា​ Anfield គឺ​ជា​កីឡដ្ឋាន​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ខ្លួន​ភ័យ​បុក​ពោះ និង​ពិបាក​ដក​ដង្ហើម​​នៅ​ពេល​ទៅ​ប្រកួត​នៅ​ទីនោះ​ម្ដង​ៗ។​

អតីត​ខ្សែ​បម្រើ​ដែល​​លេង​នៅ​ Everton ៦​ឆ្នាំ​ និង​ Arsenal ៥​ឆ្នាំ​រូប​នេះ​ ​​ធ្លាប់​ទៅ​ប្រកួត​នៅ​ Anfield ញឹកញាប់​គួរ​សម​កាល​នៅ​ជា​កីឡាករ​ ហើយ​បច្ចុប្បន្ន​នៅ​តែ​មាន​ការងារ​​ទៅ​កីឡដ្ឋាន​ក្លឹប​ Liverpool នេះ​ដដែល​ ប៉ុន្តែ​ក្នុង​នាម​ជា​ជំនួយ​ការ​លោក​ Guardiola របស់​ Manchester City។

​ទោះ​មាន​បទ​ពិសោធន៍​ទៅ​ Anfield ញឹកញាប់ តែ​ Arteta មិន​សូវ​ទទួល​លទ្ធផល​ល្អ​នោះ​ទេ​ធ្វើ​ឲ្យ​រូប​គេ​ចាត់​ទុក​ទីនោះ​ជា​កីឡដ្ឋាន​ដែល​ពិបាក​យក​ឈ្នះ​បំផុត​។ "នៅ​ Anfield អ្នក​អាច​របូត​បាល់​មួយ​ភ្លែត​៥​គ្រាប់​ទាំង​មិន​ដឹង​ខ្លួន។ ខ្ញុំ​ធ្លាប់​ជួប​ជាក់​ស្ដែង​កាល​លេង​ឲ្យ​ Arsenal គ្រា​នោះ​គឺ​យើង​របូត​៥​គ្រាប់​ ហើយ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​មាន​អ្វី​កើត​ឡើង​ ហើយ​ខ្ញុំ​នៅ​ទី​ណា"។​

“វា​ពិត​ជា​ពិបាក​​ពន្យល់​ប៉ុន្តែ​រឿង​រ៉ាវ​ដូច្នេះ​ មិន​ដែល​កើត​លើ​ខ្ញុំ​នៅ​កន្លែង​ណា​ផ្សេង​​ ក្រៅ​ពី​នៅ​ Anfield ឡើយ"។​ Arteta និយាយ​ដូច្នេះ។​ គួរ​បញ្ជាក់​ថា​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មិន​សូវ​ទទួល​លទ្ធផល​ល្អ​ទេ​ពេល​លេង​នៅ​ Anfield របស់​ Liverpool ដូចជា​ Barcelona របូត​៤​គ្រាប់​, Real Madrid របូត​៤​គ្រាប់​ និង​ Roma របូត​៥​គ្រាប់​ជាដើម៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន