កំពូល​កីឡាករ​វាយ​សី​ម៉ាឡេស៊ី Lee Chong Wei ប្រកាស​ចូល​និវត្តន៍

  • 2019-06-13 07:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វាយ​សី​ម៉ាឡេស៊ី Lee Chong Wei បាន​ប្រកាស​ចូល​និវត្តន៍​ពី​​កីឡា​នេះ​ហើយ។ ការ​ប្រកាស​​បាន​ធ្វើ​ឡើង​អំឡុង​ពេល​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឯង ហើយ​កីឡាករ​វ័យ​៣៦​ឆ្នាំ​​បាន​បង្ហូរ​ទឹក​សោកស្ដាយ​ជា​ខ្លាំង។

“នៅ​នេះ គ្រប់គ្នា​ដឹង​ច្រើន​ឬ​តិច​អំពី​បំណង​របស់​ខ្ញុំ​ក្នុង​ការ​ហៅ​ចូលរួម​សន្និសីទកាសែត​នេះ។ ខ្ញុំ​ចង់​ប្រកាស​ថា ខ្ញុំ​​នឹង​ចូល​និវត្តន៍​​ពី​កីឡា​វាយ​សី បន្ទាប់​ពី​ចំណាយ​ពេល​អស់​១៩​ឆ្នាំ”។ Lee បាន​​និយាយ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី។

អតីត​ជើង​ខ្លាំង​លំដាប់​លេខ​១​ពិភពលោក​បាន​បន្ថែម​ទៀត​ថា៖ "វា​គឺ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក ប៉ុន្តែ​ខ្ញុំ​ត្រូវ​ចាកចេញ​​ដោយ​គ្មាន​ជម្រើស បន្ទាប់​ពី​ការ​ពិគ្រោះ​​ថ្មី​ៗ​នេះ​របស់​ខ្ញុំ​ជាមួយ​គ្រូ​ពេទ្យ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មុន។ ខ្ញុំ​ទទួល​បាន​​សំនួរ​ចំនួន​៨ ដើម្បី​ឆ្លើយ​អំពី​​​អាការៈ​របស់​ខ្ញុំ​ ហើយ​អ្វី​ដែល​ចេញ​មក​គឺ ខ្ញុំ​មិន​មាន​លក្ខណៈ​ពេញលេញ​​​ក្នុង​ការ​ធ្វើ​​សកម្មភាព​ខ្លាំង​ៗ​បាន​ទេ។ ដូច្នេះ​វា​​​មិន​សមស្រប​សម្រាប់​ខ្ញុំ​ក្នុង​​ការ​​​​ធ្វើ​អ្វី​បន្ថែម​​សម្រាប់​ខ្លួន​ឯង​ដើម្បី​ឲ្យ​​មាន​ប្រយោជន៍​ដល់​សុខភាព​របស់​ខ្ញុំ។ ខ្ញុំ​ចង់​អរគុណ​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់"។

ការ​សម្រេច​ចូល​និវត្តន៍​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Lee មិន​ចង់​ឲ្យ​ជំងឺ​មហារីក​របស់​ខ្លួន​រើ​ឡើង​វិញ​ឡើយ។ Lee ត្រូវ​បាន​រក​ឃើញ​​មាន​ជំងឺ​មហារីក​ចម្រុះ​​កាល​ពី​ខែ កក្កដា ឆ្នាំ​មុន និង​បាន​ព្យាបាល​ជា​​នៅ​កោះ​​តៃវ៉ាន់ មុន​ចូល​ហ្វឹកហាត់​វិញ​កាល​ពី​ខែ​មករា។ Lee Chong Wei ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​៣​ដង​ក្នុង​ព្រឹត្តិការណ៍ Olympic Games នៅ​ទីក្រុងប៉េកាំ (២០០៨), ឡុងដ៏ (២០១២) និង Rio de Janeiro (២០១៦)៕ ​​​​​​

ប្រភព៖ The Star   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ