ខ្លាំងមែន! Smart ក្តោបបានពានល្អបំផុត ២ នៅកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា
- 2019-06-13 08:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! Smart ក្តោបបានពានល្អបំផុត ២ នៅកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា
ចន្លោះមិនឃើញ
Global Banking and Finance Review (GBFR) បានផ្ដល់ពានរង្វាន់ប្រតិបត្តិការទូរស័ព្ទចល័តល្អបំផុតឆ្នាំ២០១៩ និងពានរង្វាន់ក្រុមហ៊ុនកម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុតនៅកម្ពុជាឆ្នាំ ២០១៩ ដល់ក្រុមហ៊ុន Smart Axiata រយៈពេល៥ឆ្នាំជាប់ៗគ្នា សម្រាប់ការទទួលស្គាល់ពីការប្ដេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងឧត្ដមភាពក្នុងវិស័យទូរគមនាគមន៍ទូរសព្ទចល័ត និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់គេផងដែរ។
បើយោងទៅតាមលោកស្រី Wanda Rich អ្នកនិពន្ធនាយកនៅ Global Banking and Finance Review (GBFR) បានកត់សម្គាល់ថា ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ «ម្ដងទៀតជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា»។ លោកស្រីក៏បានបញ្ជាក់ផងដែរថា៖ "ចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Smart បានបន្តការវិនិយោគលើបច្ចេកវិទ្យា ការដាក់ពង្រាយសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្នុងឆ្នាំ ២០១៨ ដែលមានប្រសិទ្ធភាពជាដៃគូប្រកួតប្រជែងរបស់ខ្លួន"។
ពានរង្វាន់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំរបស់ក្រុមហ៊ុន ភាពរឹងមាំរបស់បុគ្គលិក និងចក្ខុវិស័យរបស់ក្រុមហ៊ុន ចំពោះប្រទេសកម្ពុជា។ កាលពីឆ្នាំ ២០១៤ Smart គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលនាំយកបច្ចេកវិទ្យា 4G LTE មកកម្ពុជា ក្រោយមក ក្នុងឆ្នាំ២០១៧ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ម្ដងទៀតដែលបានដាក់ឲ្យដំណើការបច្ចេកវិទ្យា 4.5G។ ក្រុមហ៊ុនក៏បានឈានមុខគេផងដែរ ក្នុងការណែនាំឲ្យប្រើប្រាស់នូវរបៀបរស់នៅបែបឌីជីថលថ្មី និងប្រកបដោយភាពច្នៃប្រឌិតថ្មីៗបំផុត ក៏ដូចជា ផ្ដល់កម្មវិធីកម្សាន្តជាច្រើន។
ក្រៅពីក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ដែលដាក់ឲ្យដំណើរការលើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅក្នុងឆ្នាំ ២០១៨ រួចមក ក្រុមហ៊ុនក៏បានដឹកនាំឧស្សាហកម្មមួយនេះឲ្យប្រើប្រាស់សេវា Voice over Wi-Fi និង សេវា eSIM ផងដែរ។ នៅឆ្នាំដដែលនោះ ក្រុមហ៊ុន Smart ក៏បានដាក់ឲ្យដំណើរការសេវាកម្ម Smart @Home ដែលជាសេវាអ៊ីនធឺណិតតាមផ្ទះ ដើម្បីបំពេញតម្រូវការបន្ថែមជូនដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលបាននឹងកំពុងតែកើនឡើងជាលំដាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានពង្រឹងបន្ថែមទៀតនូវកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក្នុងបណ្ដុំ វិស័យអប់រំ និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនតាមរយៈការបង្កើតកម្មវិធីថ្មីៗដូចជា កម្មវិធី SmartEdu Discovery Day កម្មវិធី SmartSpark និងកម្មវិធី Tech Summit ដែលជាផ្នែកមួយនៃប្រាក់ចំណូលច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំ ដែលនឹងត្រូវបានប្រើសម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានតម្លៃជាទឹកប្រាក់១,៥លានដុល្លារអាមេរិកផងដែរ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍទេពកោសល្យឌីជីថល នាថ្ងៃអនាគត ក្នុងរយៈពេល៣ឆ្នាំ ខាងមុខទៀត តាមរយៈកម្មវិធី SmartEdu Scholarship និងកម្មវិធី SmartEdu University Student Development Program។
ជាមួយនឹងការច្នៃប្រឌិតឈានមុខគេលើឧស្សាហកម្ម បច្ចេកវិទ្យាដ៏រំភើប សេវាកម្មរបៀបរស់នៅបែបឌីជីថល ក៏ដូចជា កម្មវិធីជាច្រើនទៀត ដែលត្រូវបានគ្រោងសម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ៗទៀតផងដែរ តួនាទីស្នូលរបស់ក្រុមហ៊ុន Smart នៅក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ គឺស្ថិតក្នុងភាពដ៏រឹងមាំ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ Smart For Cambodia ឬតាមរយៈ www.smart.com.kh ៕