សើចស្ញាញគ្រប់គ្នា! គ្រាន់​តែ​ទៅ​មើល​កុន​សោះ សុទ្ធ​តែ​ឈ្នះ iPhone XR និង​កាដូ​ច្រើនៗ​កប់​

  • 2019-06-13 08:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀតហើយ អ្នក​ដែល​ទៅ​ទស្សនា ភាព​យ​ន្ត​នៅ​រោងកុន Major Cineplex និង​រោងកុន Legend កាលពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឈ្នះ​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន​ Smart ដែល​ក្នុង​នោះ​រួមមាន​ទូរសព្ទ iPhone XR ចំនួន​ពីរ​រង្វាន់​ថែម​ទៀត​ផង។

ការ​ផ្ដល់​រង្វាន់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​ភាព​យ​ន្ត​តាម​រោងកុន​នេះ ត្រូវ​បាន​ធ្វើឡើង ដើម្បី​អបអរសាទរ​ដល់​ពិធី​គម្រប់​ខួប ១០ ឆ្នាំ​របស់​ក្រុមហ៊ុន Smart Axiata ជាមួយ​ទស្សនិកជន​ដែល​មើល​កម្សាន្ត​នៅ​រោងកុន Major Cineplex និង​រោងកុន Legend​។ កម្មវិធី​នេះ​បាន​ចាប់ផ្ដើម​កាល​​ពី​ខែ​ឧសភា ហើយ​នឹង​បន្ដ​រហូតដល់​ខែ​ធ្នូ​។ ក្រៅពី​ការ​ផ្ដល់​រង្វាន់ ទូរសព្ទ iPhone XR ក្នុង​ខួប​គម្រប់​១០​ឆ្នាំ ក្រុមហ៊ុន Smart Axiata ក៏​បាន​ផ្ដល់​នូវ​រង្វាន់​កាត ១០ ដុល្លារ​ចំនួន​១០​នាក់ និង​កញ្ចប់​កាដូ​គ្រប់​អ្នក​ចូល​ទស្សនា​ម្នាក់ៗ​មួយ​ផង​ដែរ។

លើក​នេះ អ្នក​ដែល​មាន​សំណាង​ទទួល​បាន​រង្វាន់ iPhone XR ពី​ការ​ទស្សនា​រឿង​បែប​ភ័យរន្ធត់​របស់​ថៃ​ដែល​មាន​ចំណង​ជើង​ថា "ប្អូនស្រី​ទាយាទ​អាប" នៅ​រោងកុន Legend ទួលគោក។ ទស្សនិកជន​ឈ្មោះ តាវ៉ាន់ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​ទូរ​សព្ទ iPhone XR បាន​និយាយ​ដោយ​ក្ដី​រំភើប​ថា អ្នកនាង​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​មាន​ឈ្នះ​បាន រង្វាន់​ធំ​គឺ​ទូរសព្ទ iPhone XR ពី​ក្រុមហ៊ុន Smart Axiata។ អ្នកនាង​បាន​បន្ត​ថា ខ្លួន​អត់​នឹក​ស្មាន​ថា​អាច​ឈ្នះ​ទេ តែ​ពេល​ឃើញ​លេខ​កៅអី​របស់​ខ្លួន អារម្មណ៍​ក៏​ហោះហើរ​តែម្ដង ហើយ គាត់​បាន​សូម​អរគុណ​ក្រុមហ៊ុន Smart Axiata ដែល​បង្កើត​កម្មវិធី​គម្រប់​ខួប​១០​ឆ្នាំ​ដោយ​ផ្ដល់រ​ង្វាន់​ជាច្រើន។

ចំណែក​ឯ​លោក ឡេង វីរ៉ាប ​ដែល​ត្រូវ​រ​ង្វាន់​កាត​កោស​១០​ដុល្លារ​ម្នាក់​ក្នុង​ចំណោម ១០​ នាក់​ផ្សេង​ទៀត បាន​និយាយ​ថា ពេល​ចូល​មក​រោងកុន​មាន​អារម្មណ៍​ថា​ស​ង្ស័​យ​ថា​គេ​នឹង​ចែក​រង្វាន់​ព្រោះថា​ឃើញ​ថង់​របស់​ក្រុមហ៊ុន Smart នៅ​លើ​កៅអី ហើយ ក៏​បាន​ជូន​ពរ​ក្រុមហ៊ុន​ឲ្យ​មាន​អតិថិ​ជន​កាន់តែ​ច្រើន​ឡើង។

គួរ​បញ្ជាក់​ផង​ថា នៅ​ថ្ងៃ​ដដែល​នោះ ក្រៅពី​ផ្ដល់​ជូន​ទូរ​សព្ទ iPhone XR មួយ​គ្រឿង​ដល់​អ្នក​មក​ទស្សនា​ភាព​យ​ន្ត​នៅ​រោងកុន Legend ទួលគោក iPhone XR មួយ​គ្រឿង​ទៀត​ក៏បាន​ផ្ដល់​ជូន​ដល់​អ្នក​ទៅ​មើល​រឿង “X-Men: Dark Phoenix” នៅ​រោងកុន Major Cineplex Aeon Mall Sen Sok ផង​ដែរ។ រង្វាន់​ដ៏​ច្រើន​ពី​ក្រុមហ៊ុន Smart នឹង​ត្រូវ​ផ្ដល់​ជូន​អ្នក​ចូល​ចិត្ត​ទស្សនា​ភាព​យ​ន្ដ​រៀងរាល់​ខែ​នៅ​ថ្ងៃ​​ទី ១០។ កុំ​ភ្លេច​ចូលរួម​ដើម្បី​ឈ្នះ​រង្វាន់​ទាំង​អស់​គ្នា៕​

អត្ថបទ៖ សុខណា