iPhone XS 24K Gold ចែក​កីឡាករ Liverpool ម្នាក់​មួយ​គ្រឿង ដឹង​មាន​​​តម្លៃ​ប៉ុន្មាន​អត់?

  • 2019-06-14 06:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​នៅ​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល ២០១៨/១៩ ក្រុម​ហង្ស​ក្រហម Liverpool ​ក៏​សម្រេច​ផ្តល់​ជូន​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ទូរសព្ទ iPhone XS ជំនាន់​ពិសេស ដល់​កីឡាករ​និង​បណ្តា​បុគ្គលិក​គ្រប់​រូប​នៅ​ក្នុង​ក្រុម​ទាំង​មូល។

ពីរ​គ្រាប់​រក​បាន​ដោយ Divock Origi និង Mohamed Salah ​នាំ​ឲ្យ​ហង្ស​បាន​យក​ឈ្នះ​មាន់​ខ្នាយមាស Tottenham នៅ​លទ្ធផល ២-០ ដោយ​ជោគជ័យ​នេះ​ប្រធាន​ក្លឹប​ក៏​សម្រេច​ចែក​ជូន iPhone XS ធ្វើ​ពី​មាស 24K ​ម្នាក់​មួយ​គ្រឿង អម​ដោយ​ការ​រចនា​លេខ​និង​ឈ្មោះ​របស់​កីឡាករ​នៅ​ខ្នង​ខាង​ក្រោយ។

ការ​ច្នៃប្រឌិត​ទាំង​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន iDesign Gold ដោយ​ក្នុង​មួយ​គ្រឿងៗ​មាន​តម្លៃ​ខ្ទង់ ២ ៩១៥ ទៅ ៤ ៤៣៥ ដុល្លារ ។ នេះ​បើ​តាម​ការ​បញ្ជាក់​លើ​គេហទំព័រ iDesign Gold ដោយ​ផ្ទាល់។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អៀរឡង់​មួយ​នេះ​កន្លង​ទៅ​ក៏​ធ្លាប់​បង្កើត​ស្មាតហ្វូន​ប្រណីត​មួយ​ចំនួន​សម្រាប់​កីឡាករ Liverpool ​ចាស់​ថ្មី មាន​ដូច​ជា​លោក Jamie Carragher និង Steven Gerrard ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ sportbible   ប្រែ​សម្រួល៖ កៅ រក្សា