ឯកអគ្គរាជទូតជប៉ុន​ប្រ​ចាំ​កម្ពុជា​បង្ហាញអារម្មណ៍​ពិត​ពេលជិះ​រថយន្ត​ក្រុង​នៅភ្នំពេញ​

  • 2019-06-14 01:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកអគ្គរាជទូតជប៉ុន​ប្រ​ចាំ​កម្ពុជា​ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ  ​បាន​លើក​សរសើរពី​ការ​ធ្វើដំណើរ​តា​ម​រថយន្ត​ក្រុងក្នុង​រាជធានី​ភ្នំពេញ និ​ងបាន​សំណូមពរឲ្យ​ពល​រដ្ឋ​ខ្មែរ​សាកល្បង​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ទាំង​អស់គ្នា។

(រូបភាព៖ Screenshot ពី​វីដេអូស្ថានទូតជប៉ុន)

ក្នុង​វីដេអូ​មានរយៈពេលជាង​មួយ​នាទី​ផ្សព្វ​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​ស្ថានទូ​ជប៉ុន​ប្រ​ចាំ​កម្ពុជា​កាលពី​រសៀល​ម្សិល​មិញ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ​បាន​ឈរ​នៅ​តាម​ផ្លូវ​សាធារណៈ​ផង​នោះ​បាន​លើក​ឡើងថារថយន្តក្រុងពណ៌ខៀវ​របស់​ជប៉ុន​បាន​មក​ដល់ទីក្រុង​ភ្នំពេញ​មួយ​ឆ្នាំ​ហើយ។

ឯកឧត្តម​បន្តថា​រាល់ថ្ងៃ​ឈប់​សម្រាក​ ឯកឧត្តម និង​ភរិយា​ ឧស្សាហ៍ធ្វើ​ដំណើរ​តាម​រថ​យន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋនេះ​ ដោយ​ចំណាយ​ពេល​រង់ចាំ​ប្រ​ហែល​១០ ទៅ​១៥​នាទី​។

ឯឧត្តម​មាន​ប្រ​សាសន៍​បន្តថា៖ «រថយន្តក្រុង​មាន​ម៉ាស៊ីនត្រជាក់ ត្រជាក់ស្រួល សុវត្ថិភាព​ផង​ដែរ​... ពេលជិះ​ម្ដងៗខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្តដែលបាន​ឃើញ​ប្រ​ជា​ជន​កម្ពុជា​និយាយ​គ្នា​លេង​ក្នុង​រថយន្ត​ក្រុង​ដោយ​រីករាយ​...សូម​លោក​ លោក​ស្រី​ សាក​ល្បងជិះ​រថ​យន្ត​ក្រុង​ទាំង​អស់គ្នា៕ ​

​​​​

អត្ថបទ៖ ទូច សុខា