ឡុង ជិន វ៉ៃ​ខ្សែក្រវាត់​ប្រាក់​​ ISI PALM សប្តាហ៍នេះអាចប៉ះ ឡៅ ចិត្រា វគ្គខ្សែក្រវាត់មាស

  • 2019-06-14 02:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រក​ឃើញ​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​ ISI PALM វគ្គ​ទី​១​ ពេល​​នេះ​ «អធិរាជ​គុន​ខ្មែរ​ ISI PALM» ​បន្ត​ដំណើរ​ស្វែង​រក​ម្ចាស់​ខ្សែ​ក្រវាត់​​ប្រាក់​វគ្គ​ទី​២​​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ខ្លាំង​ដោយ​បេក្ខភាព​លេច​ធ្លោ​ ឡុង ជិន​ ត្រូវ​​ត​តាំង​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ ផាន់លិទ្ធ​ ខេសាយិម។

ឡុង ជិន និង ផាន់លិទ្ធ​ ខេសាយិម

ឡុង ជិន ជា​ជើង​ខ្លាំង​វ័យ​ក្មេង​ម្នាក់​ដែល​អង្រួន​សង្វៀន​គុន​ខ្មែរ​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ក្រោយ​ពេល​ឡើង​ជើង​ខ្លាំង​ រូប​គេ​ជួប​សុទ្ធ​តែ​អ្នក​ប្រដាល់​ឆ្លង​ដែន​​មក​ពី​ក្រៅ​ប្រទេស។ ការ​បង្ហាញ​ខ្លួន​លើក​នេះ​ រូប​គេ​ត្រូវ​បាន​អ្នក​តាម​ដាន​​ប្រដាល់​គុន​ខ្មែរ​​ជឿ​ថា​ អាច​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ប្រាក់​​ «អធិរាជ​គុន​ខ្មែរ​ ISI PALM» នេះ។ ប្រសិន​បើ​រូប​គេ​​អាច​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ប្រាក់​​​នោះ​ រូប​គេ​នឹង​ក្លាយ​ជា​បេក្ខភាព​ម្នាក់​ដើម្បី​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មាស​ដែល​​​មាន​ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចិត្រា ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​ជុំ​ទី​១។

ហ៊ឹម សេរី និង សេកសាន

មិន​ត្រឹម​តែ​គូ​​វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់​ប្រាក់​​ខាង​លើ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សង្វៀន​«អធិរាជ​គុន​ខ្មែរ​ ISI PALM» វេលា​ម៉ោង​១២​ ថ្ងៃ​អាទិត្យ​ ទី​១៦​ ខែ​មិថុនា​នៅ​ទូរទស្សន៍​ PNN ក៏​មាន​គូ​អន្តរជាតិ​សំខាន់​​មិន​អាច​រំលឹង​បាន​ដែរ។ ជើង​ខ្លាំង​មាឌ​ល្អិត​ ហ៊ីម សេរី ត្រូវ​ប៉ះ​អ្នក​លេង​ឆ្លង​ដែន​ថៃ​ សេកសាន ស. ភិតប៊ុនមី។ ជា​មួយ​គ្នា​នេះ​ពន្លក​គុន​ខ្មែរ​​ វី គឹមសៀង ​ទទួល​កូន​ខ្លា​មក​ពី​ថៃ​ អារ៉ាន់លេក​ ខណៈ​អ្នក​ស្នង​គុន​ខ្មែរ​ វ័ន ថៃដេ ប៉ះ​ កូន​នាគ​ថៃ​ យ៉កលេកភិត។

សមាសភាព​គូ​ប្រកួត​យុវជន​

អ្នក​គាំទ្រ​«អធិរាជ​គុន​ខ្មែរ ISI PALM» ដឹង​ហើយ​ថា​ ឡៅ ចិត្រា កំពុង​ឈរ​ចាំ​វគ្គ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មាស​ បន្ទាប់​ពី​ទទួល​បាន​ខ្សែ​ក្រវាត់​ប្រាក់​កាល​ពី​​ថ្ងៃ​ទី​៩​ ខែ​មិថុនា​ តាម​រយៈ​ការ​ផ្តួល​កីឡាករ​ថៃ​ កងស្យាម​​ តាម​រយៈ​រន្ទៈ​ជើង​ និង​កណ្តាប់​ដៃ​នៅ​ទឹក​ទី​២។ ថ្ងៃ​ជា​មួយ​គ្នា​នោះ​ វ៉ាន់ វឿន​ ក៏​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ថៃ​ យ៉តចក្រគ្រិន៕

ឡៅ ចិត្រា ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​កាល​ពី​សប្តាហ៍​មុន

គូ​ប្រកួត​សប្តាហ៍​នេះ​

  • ឡុង ជិន vs ផាន់លិទ្ធ ខេសាយិម
  • ហ៊ីម សេរី vs សេកសាន ស.ភិតប៊ុនមី
  • វី គឹមសៀង vs អារ៉ាន់លេក​
  • វ័ន ថៃដេ vs យ៉កលេកភិត​

ខាង​ក្រោម​ជា​សកម្មភាព​ប្រកួត​កាល​ពី​សប្តាហ៍​មុន

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម