ទិដ្ឋភាព​ទាំង​ស្រុង Hazard បង្ហាញ​ខ្លួន​ផ្លូវការ​ជា​កីឡាករ Real អ្នក​ចូលរួម​៥ម៉ឺន​នាក់

  • 2019-06-14 01:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​កីឡដ្ឋាន  Estadio Santiago Bernabeu ចំពោះ​មុខ​អ្នក​គាំទ្រ​របស់ Real Madrid ប្រមាណ​៥​ម៉ឺន​នាក់ ដែល​ចំនួន​​អ្នក​ចូលរួម​នេះ​នៅ​តិច​ជាង Cristiano Ronaldo ទេ។

Ronaldo បាន​ទាក់ទាញ​អ្នក​ចូលរួម​ដល់​ទៅ​៧​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន​ខាង​លើ ពេល​ដែល​គេ​​ចាកចេញ​ពី Manchester United កាល​ពី​ឆ្នាំ​២០០៩ ខណៈ Kaka បាន​ចំនួន​អ្នក​ចូលរួម​​៥​ម៉ឺន​នាក់​ដូច Hazard ដែរ។ ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​វ័យ​២៨​ឆ្នាំ​បាន​ធ្វើ​ឡើង​កាល​ពី​ម៉ោង​១២​យប់​មិញ។ Eden Hazard គឺ​ជា​​កីឡាករ​កំពូល​ទី​មួយ​​​ដែល​ Real Madrid ​បាន​ទិញ​គិតចាប់​តាំង​ពី​ទិញ James Rodriguez ក្នុង​ឆ្នាំ ២០១៤។

តោះ! ទស្សនា​ទិដ្ឋភាព​ទាំង​ស្រុក​នៃ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​របស់ Hazard៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម