ក្រោយ​បាតុកម្ម យុវជនគាំទ្រលទ្ធិប្រ​ជា​ធិបតេយ្យ​ហុង​កុង​ចេញ​ប្រមូល​សំរាម​

  • 2019-06-14 02:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាលពី​ថ្ងៃទី​១២ ខែមិថុនា កន្លង​ទៅ​នេះ​នៅ​ទី​ក្រុង​ហុង​កុង មាន​ការ​ប្រ​មូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ប្រ​ឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​បត្យាប័ន​អ្នក​ទោស​​ទៅ​កាន់​ចិន​ដី​គោក​ ហើយ​បាតុកម្ម​នេះ​បាន​ឈាន​ដល់​មាន​ផ្ទុះ​អំពើ​ហិង្សា​​ទៀត​ផង។

ក្រៅពី​អ្វីដែល​គេ​បាន​ឃើញ​ក្រៅពី​​បាតុកម្ម ក៏មាន​ការ​កោតសរសើរ​ដល់​យុវជន​ហុង​កុង​ផង​ដែរ​ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​របស់ពួកគេ​ក្នុង​ការ​សម្អាត​បរិស្ថាន។

នៅ​ម៉ោង​២​ទាប​ភ្លឺ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​វីដេអូ​របស់​ក្រុម​យុវជនហុងកុង​មួយ​ក្រុម​ត្រូវ​បានចែក​រំលែក​ជាច្រើន​ដងស្ដីពី​សកម្មភាព​សម្អាត​ទីក្រុង​របស់​ពួក​គេ។

យុវតី​ម្នាក់​និយាយថា​ខ្លួន​ត្រូវ​តែ​សម្អាត​សំរាម​ដែល​សេស​សល់ពី​ការ​ប្រ​មូល​ផ្ដុំ​ដ៏ធំ​ពេល​បាតុកម្ម​នោះ។ នេះដោយ​ហេតុថា​ជា​កាតព្វកិច្ច​របស់​ពល​រដ្ឋ​ក្នុង​ការ​រក្សា​បរិស្ថាន និង​ជួយ​​សម្រាលការ​ងារ​អ្នក​អនាម័យ​ទីក្រុង។

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​លើក​ឡើងដែរ​ដែរ​ ពេល​ប៉ះទង្កិច​គ្នា​ក្រុមបាតុករ​បាន​រត់​ចេញ​ពី​កន្លែងប្រ​មូល​ផ្ដុំ ហើយ​លោក​បាន​មក​ជាថ្មី​នៅជិត​ភ្លឺគិត​ថា​មាន​មនុស្ស​នៅ​ខ្លះ តែ​មិនមាននោះទេ មានតែក្រុមយុវជន​ជួយ​សម្អាត​ទី​ក្រុង ឃើញ​ដូច​នេះ លោក​ក៏​ចូល​រួម​សម្អាត​ជាមួយ​គ្នា​នេះ​ដែរ​៕

ប្រភព៖ mothership   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម