ឱកាសល្អ! ទីស្ដីការ​គណៈ​រដ្ឋមន្ត្រីប្រកាស​ប្រឡង​ជ្រើសរើសមន្ត្រីក្របខណ្ឌ​ «ក» សម្រាប់​ឆ្នាំ​២០១៩​

  • 2019-06-14 02:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​ប្រ​កាស​ប្រ​ឡង​ជ្រើស​រើស​មន្ត្រីក្របខណ្ឌ​ថ្មី​ចំនួន​២១​នាក់​ឲ្យ​ចូល​បម្រើការ​នៅ ទីស្ដីការ​ក្រ​សួង​សម្រាប់​ឆ្នាំ​២០១៩​នេះ។

​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រីប្រ​កាស​ប្រឡង​ជ្រើស​រើស​​​និស្សិត​ មន្ត្រីរាជការ​ទាំងពីរ​ភេទឲ្យ​ចូល​បម្រើការ​ក្របខណ្ឌ «ក» នៅ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​លើ​មុខ​ជំនាញ​នីតិសាស្រ្ត និង​រដ្ឋបាល​សាធារណៈ។

បេក្ខជន​ចាបើអារម្មណ៍​អាចទាក់​ទង​ដាក់ពាក្យនៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ដោយ​ថ្លៃ​ពាក្យ​សុំ​ប្រ​ឡង​៥០០០រៀន និង​ថ្លៃសិទ្ធិប្រ​ឡង​២ម៉ឺន​រៀល។ សម្រាប់​កាល​បរិច្ឆេត​ប្រឡង និង​មណ្ឌល​ប្រ​ឡង​នឹង​​បញ្ជាក់​នៅពេល​ក្រោយ៕

អត្ថបទ៖ ទូច សុខា