ស្មាតហ្វូន​ប្រើ HongMeng OS ​ក្នុង​នោះក៏​មាន​កម្ពុជា​ដែរ

  • 2019-06-14 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​របាយការណ៍​ Huawei បាន​បញ្ជូន​ចេញ​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​​បង្កើត​ដោយ​ខ្លួន​ឯង​បាន​ចំនួន ១ លាន​គ្រឿង​ហើយ​ ដែល​ជា​ការ​ត្រៀម​សម្រាប់​​ការ​សាក​ល្បង​ដោយ​មិន​បាន​បញ្ជាក់​ថា​ជា​ស្មាតហ្វូន​សម្រាប់​លក់​លើ​ទីផ្សារ ឬ​ជា​ផលិតផល​​ដែល​ស្ថិត​ក្នុង​ការ​អភិវឌ្ឍន៍​នោះ​ទេ។

​ស្រាប់​តែ​​ថ្មីៗ​នេះ​មាន​របាយការណ៍​ថ្មី​ចុង​ក្រោយ​ថា​ Huawei ​បាន​នឹង​កំពុង​បាន​ចុះ​បញ្ជី​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភព​លោក (WIPO) ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ឈ្មោះ​ HongMeng ។ រី​ឯ​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​មាន ​កម្ពុជា ​ថៃ ​អូស្ត្រាលី ​កាណាដា ​ឥណ្ឌូណេស៊ី ​ឥណ្ឌា ​ម៉ិចស៊ិច ​អេស្ប៉ាញ​ ​ស្វីស ​និង​សហភាព​អឺរ៉ុប។

Huawei App Store

​សម្ដី​របស់​លោក Richard Yu នាយក​ប្រតិបត្តិ​ Huawei ដែល​បាន​និយាយ​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​​ Huawei ​នឹង​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ (ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​ធ្នូ) ឬ យូរ​បំផុត​និទាឃៈរដូវ​ឆ្នាំ​ក្រោយ ហើយ​ OS នេះ​បាន​ត្រៀម​សម្រាប់​ដំឡើង​លើ​ទូរសព្ទ, Tablet, កុំព្យូទ័រ, ទូរទស្សន៍, រថយន្ត, នាឡិកា​ និង​គ្រប់​របស់​ដែល​អាច​ដំឡើង OS បាន។

​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​​ Huawei ​អាច​ដំណើរ​ការ​ជា​មួយ​កម្មវិធី Android ទាំង​អស់ និង​មាន​បន្ថែម​មុខងារ​សុវត្ថិភាព​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ផង​ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា